កាលពីចុងខែកញ្ញាកន្លងទៅ ក្រុមហ៊ុន Samsung បានចាប់ផ្ដើមចេញលក់ផលិតផលថ្មីដំបូងរបស់ខ្លួនគឺនាឡិកាឆ្លាតវៃ ម៉ូដែល Samsung Galaxy Gear។
យោងតាមប្រភពព័ត៌មាន Business Insider បានឲ្យដឹងថា នាឡិកាឆ្នាតវៃមួយនេះ លក់បានត្រឹមតែ ៥ម៉ឺនគ្រឿងប៉ុណ្ណោះចាប់តាំងពីថ្ងៃចេញលក់ មកដល់ពេលនេះ។ ដោយផ្អែកលើតួលេខនេះ សបញ្ជាក់ឲ្យឃើញថា នាឡិកាឆ្នាតវៃ Galaxy Gear មិនសូវមានការចាប់អារម្មណ៍ ពោលគឺមិនសូវមានទីផ្សារនោះទេ។
ប្រភពខាងលើបានបន្តទៀតថា ដោយឃើញពីមូលហេតុនេះហើយ ទើបក្រុមហ៊ុន Samsung ព្យាយាមបញ្ជប់ការផលិត Galaxy Gear និងធ្វើយ៉ាងណាដើម្បីឲ្យវាលក់ឲ្យអស់មុនពេលដែលនាឡិកាឆ្លាតវៃរបស់ Google, LG និង Apple ចេញលក់នៅលើទីផ្សារ។
គួរបញ្ជាក់ផងដែរថា មហាជនមួយចំនួនបានរិះគន់ចំៗថា នាឡិកា Galaxy Gear មានតម្លៃថ្លៃ ហើយថ្មប្រើមិនបានយូរ និងអាចប្រើបានតែជាមួយ Samsung Galaxy S3/S4 និង Note 2 ប៉ុណ្ណោះ៕
មតិយោបល់