ព័ត៌មានជាតិ

រន្ធត់ណាស់! ម្តាយស្លាប់និងកូន៣នាក់រងរបួសធ្ងន់..

ស្ទឹងត្រែង: មានករណីគ្រោះថ្នាក់ចរាចរណ៍បានកើតឡើង រវាងម៉ូតូនិងរថយន្ត បានជិះទិសស្របគ្នា ម៉ូតូបានបត់ចូលផ្ទះក៏បណ្តាលឲ្យរថយន្តមកពីក្រោយបុកតែម្តង។
ហេតុការណ៍កើតឡើងនារសៀលថ្ងៃពុធ ២រោច បុស្ស ឆ្នាំរកា ព.ស២៥៦១ ត្រូវនិងថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៨ នៅលើផ្លូវជាតិលេខ៧ ក្នុងភូមិឃុំអូរឫស្សីកណ្តាល ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។

ជនរងគ្រោះ ឈ្មោះ ទីន សាណាស់ ភេទស្រី អាយុ២៩ឆ្នាំ បានស្លាប់ ស្នាក់នៅភូមិឃុំកើតហេតុ និងកូន៣នាក់ ស្រី២នាក់ ប្រុសម្នាក់ របស់ធ្ងន់កំពុងបញ្ជូនទៅភ្នំពេញ។
ចំពោះរថយន្តបង្កបានរត់ ត្រូវបានជំនាញចរាចរណ៍ឈរនៅគោលដៅផ្លូវជាតិលេខ៧ភ្នំក្រហមដេញតាមទាន់នៅវាលរំពេរ៕

មតិយោបល់