ព័ត៌មានជាតិ

មេអាវុធហត្ថខេត្តមណ្ឌលគិរីត្រួតពិនិត្យលក្ខណសម្បត្តិរបស់បេក្ខជនដែលត្រូវប្រឡង

មណ្ឌលគិរី: កាលពីព្រឹកថ្ងៃទី១០ មិថុនា ២០១៦ មាកការរៀបចំពិធីត្រួតពិនិត្យលក្ខណសម្បត្តិរបស់បេក្ខជន ដែលត្រូវប្រឡងក្នុងជំហានទី២ ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ត្រី សាក់ សារាំង មេបញ្ជាការអាវុធហត្ថខេត្ត មេបញ្ជាការរង ព្រមទាំងបេក្ខជនប្រឡងចំនួន២២រូប។

ថ្លែងក្នុងឱកាសចុះត្រួតពិនិត្យដល់បេក្ខជន ដែលប្រឡងចូលក្របខ័ណ្ឌកងរាជអាវុធហត្ថ លោកឧត្តមសេនីយ៍ត្រី សាក់ សារាំង បានមានប្រសាសន៍ថា ថ្ងៃនេះបេក្ខជនទាំងអស់មុននឹងបានក្លាយជាមន្ត្រីកងរាជអាវុធហត្ថ គឺត្រូវឆ្លងកាត់ការត្រួតពិនិត្យសំណុំឯកសារបែបបទ វាស់កម្ពស់ ថ្លឹងទម្ងន់ ប្រឡងសមត្ថភាពចំណេះដឹងលើវិញ្ញាសារ សរសេរតាមអាន ប្រឡងកាយសម្បទានលើវិញ្ញាសារកីឡា រត់ចម្ងាយ ពួយអាវ៉ង់ អាប់ដូមីណូ និងត្រួតពិនិត្យ ធ្វើតេស្តឈាម ទឹកម៉ូត។

លោកឧត្តមសេនីយ៍មេបញ្ជាការបានផ្តាំផ្ញើរដល់បេក្ខជនទាំងអស់ ដែលមានឈ្មោះចូលរួមប្រឡងចូលក្រមខ័ណ្ឌកងរាជអាវុធហត្ថថា កងអាវុធហត្ថដែលមានសមត្ថភាព អាចបម្រើជាតិមាតុភូមិ និងប្រជាជនបាន លុះត្រាតែមានកាយសម្បទានគ្រប់គ្រាន់ ចំណេះដឹងជ្រៅជ្រះ និងមានចិត្តអំណត់តស៊ូ។ លោកបន្តថា ការខិតខំប្រឹងប្រែរបស់ប្អូនៗ បេក្ខជនមិនត្រឹមតែជួយដល់ការការពារសន្តិសុខ សុវត្ថិភាព ក្នុងសង្គមជាតិប៉ុណ្ណោះទេ នៅពេលដែលប្អូនៗមានតួនាទី មានស្នាដៃនោះ ក៏បានជួយដល់ជីវភាពគ្រួសារ និងមានកេរ្តិ៍ឈ្មោះល្អសម្រាប់ក្រុមគ្រួសារផងដែរ។

លោកឧត្តមសេនីយ៍ត្រី សាក់ សារាំង ក៏បានលើកទឹកចិត្តដល់បេក្ខជនផងដែរថា ឆ្នាំនេះកងរាជអាវុធលើផ្ទៃប្រទេសតំរ៉ូវឲ្យទីបញ្ជាការអាវុធហត្ថខេត្តមណ្ឌលគិរី ជ្រើសរើសយកបេក្ខជនចូលជាមន្ត្រីក្របខ័ណ្ឌចំនួនតែ១៥នាក់ ដូច្នេះបេក្ខជន ដែលកំពុងមានវត្តមានចំនួន២២នាក់ និងត្រូវទម្លាក់ចំនួន៧នាក់ អ៊ីចឹងហើយចំពោះអ្នកដែលមិនបានជាប់ សូមកុំអស់សង្ឃឹមព្រោះថា លោកចង់បានយកបេក្ខជនទាំងអស់ឲ្យជាប់ជាមន្ត្រីអាវុធហត្ថណាស់ តែនេះជាតំរ៉ូវការរបស់ថ្នាក់លើ នៅពេលចេញលទ្ឋិផលយ៉ាងណានោះ សូមកុំមានការអាកអន់ស្រពន់ចិត្តអី ព្រោះនេះជាការប្រឡងសមត្ថភាព៕

photo_2016-06-11_09-11-42

photo_2016-06-11_09-11-46

photo_2016-06-11_09-11-52

photo_2016-06-11_09-11-55

photo_2016-06-11_09-11-59

photo_2016-06-11_09-12-02

photo_2016-06-11_09-12-06

photo_2016-06-11_09-12-09

មតិយោបល់