ព័ត៌មានជាតិ

លុចស៊ីសបុកកូរ៉ូឡាខូចខាតទាំងសងខាង

កំពង់ធំ: រថយន្តលុចស៊ីសមួយគ្រឿងបើកបរក្នុងល្បឿនលឿនបានជ្រុលទៅបុករថយន្តមួយគ្រឿងទៀតម៉ាកកូរ៉ូឡា ដែលបើកបរក្នុងទិសដៅបញ្ច្រាសគ្នា កាលពីវេលាម៉ោង៣និង៣៤នាទីរសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៦ នៅលើផ្លូវជាតិលេខ6 ជិតរូបសំណាកដំរីជាន់ខ្លា ក្នុងភូមិកំពង់ធំ សង្កាត់កំពង់រទេះ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តលុចស៊ីស ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AE-5051ជាកម្មសិទ្ធរបស់លោក អ៊ឹម ឆុន អភិបាលរងស្រុកសន្ទុក បើកបរក្នុងល្បឿនលឿនមកដល់ចំណុចកើតហេតុបានបុករថយន្តកូរ៉ឡាពាក់ស្លាកលេខបាត់ដំបង 2A-0168 បើកបរបញ្ច្រាសទិសគ្នា បណ្តាលឲ្យរថយន្តលុចស៊ីសបែលកង់ក្រោយខាងឆ្វេង ចំណែករថយន្តកូរ៉ូឡាខ្ទេចកង់មុខខាងឆ្វេង។ ចំណែកអ្នកបើកបររបួសស្រាលទាំងសងខាង។

ក្រោយកើតហេតុសមត្ថកិច្ចចុះទៅជួយអន្តរាគមន៍ យករថយន្តទាំង២គ្រឿងមករក្សាទុករង់ចាំដោះស្រាយ៕

photo_2016-06-11_10-01-15

photo_2016-06-11_10-01-20

photo_2016-06-11_10-01-26

photo_2016-06-11_10-01-29

photo_2016-06-11_10-01-32

photo_2016-06-11_10-01-36

photo_2016-06-11_10-01-39

photo_2016-06-11_10-01-42

មតិយោបល់