ព័ត៌មានជាតិ

អគ្គិភ័យឆេះផ្ទះ នៅរតនគិរី

រតនគិរី: មានករណីអគ្គិភ័យឆេះផ្ទះមួយខ្នង ត្រង់ចំណុចដីឡូត៍ ចម្ការកៅស៊ូ ស្ថិតនៅភូមិល្អិនចម្ការ ឃុំតឹន ស្រុកកូនមុំ ខេត្តរតនគិរី។

ម្ចាស់ផ្ទះរងគ្រោះ មានឈ្មោះ ស្រុន បូរិន ភេទប្រុស អាយុ៤៥ឆ្នាំ រស់នៅភូមិឃុំខាងលើ សម្ភារខូចខាតទាំងស្រុង រួមមាន ផ្ទះមួយខ្នង ធ្វើអំពីឈើប្រក់ស័ង្កសី ពុំទាន់ដឹងមូលហេតុនោះទេ ដោយសារពេលកើតហេតុ ម្ចាស់មិនបាននៅផ្ទះ។

សមត្ថកិច្ច បានប្រាប់ឲ្យដឹងថា អគ្គីភ័យនេះ បានប្រើប្រាស់ទ្បានទឹកអស់ចំនួនពីរគ្រឿង៕

មតិយោបល់