ព័ត៌មានកីឡា

Dembele ចូលទីលានវិញបានហើយ

នេះគឺជារឿងដ៍ល្អមួយ សម្រាប់ក្រុម FC Barcelona បន្ទាប់ពីខ្សែបម្រើប្រយុទ្ធតម្លៃថ្លៃជាងគេក្នុងក្លិប Osmane Dembele អាចវិលមកកាន់ទីលានហ្វឹកហាត់ ត្រៀមប្រកួត Copa Dey Rey ជាមួយក្រុម Celta Vigo យប់នេះ។

ជាក់ស្តែងណាស់ បើតាមការចុះផ្សាយរបស់ The Mirror បានឲ្យដឹងថា កីឡាករវ័យក្មេងបារាំង Ousmane Dembele អាចចូលលេងបានវិញហើយ ឲ្យក្រុម Barcelona បន្ទាប់ពីរងរបួសរយ:ពេល ៤ខែកន្លងមក។ Dembele ត្រូវបានក្រុម Barcelona នាំយកមកកាលពី​រដូវក្តៅ ក្នុងតម្លៃជាង ១០០លានផោន ដើម្បីជំនួសតំណែងរបស់ Neymar ដែកបានចាកចេញទៅ​កាន់ក្រុម Paris Saint Germain ។

យ៉ាងណាវិញ Dembele បានបង្ហាញខ្លួនឲ្យក្រុម Barcelona បានត្រឹម ៣ប្រកួតប៉ុណ្ណោះ ដោយមិនទាន់​មានឱកាសរកគ្រាប់បាល់បាន១គ្រាប់ផង ក៍រងរបួសរហូតមក​ទល់នឹងរដូវរំហើយនេះ។ យ៉ាងណាវិញ Ousmane Dembele អាចចូលមកកាន់ទីលានហ្វឹក​ហាត់បានយ៉ាងប្រសើរវិញហើយ​ ស្របពេលដែលរបាយការណ៍ខាងលើនេះ បានឲ្យដឹងបន្ថែមទៀតថា ក្រុម Barcelona នឹងដាក់ Dembele ឲ្យលេងយប់នេះ ទល់នឹងក្រុម Celta Vigo ក្នុងពានរង្វាន់ Copa Dey Rey ។

ដូច្នេះហើយ Ousmane Dembele បានវិលមកកាន់ទីលានវិញហើយ ស្របពេលដែលកីឡាករវ័យក្មេងស្បែកខ្មៅរូបនេះ ត្រូវបាន​គេជឿជាក់ថា នឹងក្លាយជា Neymar ថ្មី របស់ក្រុម Barcelona ជាក់ជាមិនខាន។

មតិយោបល់