ព័ត៌មានជាតិ

ស្មានតែដេកលក់ ទៅដាស់ស្រាប់តែរឹងឆ្កឺត!

កណ្តាល: បុរសជាបុគ្គលិកធ្វើការ សន្តិសុខឯកជនការពារក្រុមហ៊ុន ធ្វើផ្លូវម្នាក់ បានដេកក្នុងអង្រឹង គាំងបេះដូងស្លាប់ លុះព្រឹកឡើងមិត្តភក្ដិ ទៅដាស់ទើបដឹង។

ហេតុការណ៍នេះ កើតនៅថ្ងៃទី៤ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង៦ព្រឹក នៅចំណុចប៉ុស្តិ៍យាមស្នាក់ការធ្វើផ្លូវ របស់ក្រុមហ៊ុនកូរ៉េ ស្ថិតក្នុងភូមិព្រែករុនក្រោម ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល។

ជនរងគ្រោះឈ្មោះ ប៉ា សុភាព ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិព្រែករុនក្រោម ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល មានស្រុកកំណើត នៅភូមិអ្នកលឿង ឃុំអ្នកលឿង ស្រុកពាមរ៍ ខេត្តព្រៃវែង មុខរបរសន្ដិសុខក្រុមហ៊ុនឯកជន ។

តាមសមត្ថកិច្ច បានប្រាប់ឲ្យដឹងថា នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង ៦ព្រឹក ឈ្មោះ ស្រួយ ចាន់ថន ភេទប្រុស អាយុ ៣៨ឆ្នាំ ជាសន្តិសុខដូចគ្នា បានទៅដាស់ជនរងគ្រោះទៅធ្វើការ ទើបដឹងថាស្លាប់ នៅក្នុងអង្រឹងបាត់ទៅហើយ ក៏បានរាយការណ៍ជូនសមត្ថកិច្ច ។

ក្រោយពីការធ្វើកោសល្យវិច័យរួច សមត្ថកិច្ចបានអះអាងថា ពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សំគាល់ឡើយ ដោយខាងគ្រូពេទ្យ បានបញ្ជាក់ថា ជនរងគ្រោះបានស្លាប់ដោយសារគាំងបេះដូង រួចក៏បានប្រគល់សពជូនក្រុមគ្រួសារ ធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់