ស្ទឹងត្រែងៈ កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៦ មន្រ្តីផ្នែករដ្ឋបាលព្រៃឈើស្រុកថាឡាបរិវ៉ាត់ បានធ្វើការរាប់ចំនួនឈើលើរថយន្ត ដែលបានឃាត់ចំនួន២គ្រឿង កាលពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៦ នៅចំណុចភូមិរំដេង ឃុំចំការលើ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។
ជំនាញបានបញ្ជាក់ប្រាប់ថា រថយន្ថដែលឃាត់បានខាងលើទី១ម៉ាក Hyundai (ភ្លៅ៤) ពាក់ស្លាកលេខ ព្រះសីហនុ 3A-0508។ ទី២.ជាប្រភេទរថយន្តស្ទួចម៉ាក Hyundai ពាក់ស្លាកលេខ ព្រៃវែង 3A-0139 រថយន្តទាំងពីរខាងលើនេះបានដឹកជញ្ជូនឈើម៉ៃសាក់ចំនួន១០១ដើម ស្មើនឹង ៨គូប ៣៧០៩ផ្លាន។
បច្ចុប្បន្នវត្ថុតាងឈើម៉ៃសាក់បានយកមករក្សាទុកនៅស្នាក់ការផ្នែករដ្ឋបាលព្រៃឈើថាឡាបរិវ៉ាត់ រីឯរថយន្តទាំង២គ្រឿង បានយករក្សាទុកនៅផ្ទះស្នាក់នៅខណ្ឌរដ្ឋបាលព្រៃឈើស្ទឹងត្រែង ដើម្បីរៀបចំសំណុំរឿងចាក់ការតាមនីតិវិធីច្បាប់៕
មតិយោបល់