ព័ត៌មានជាតិ

បរាជ័យ​នៅ​តំបន់​ភាគ​ខាងកើត រដ្ឋមន្ដ្រី​ការពារជាតិ​អ៊ុយ​ក្រែន​លាលែង ពី​តំណែង​

​ប្រធានាធិបតី​អ៊ុ​យក្រែន លោកប៉េ​ត្រូ ប៉ូ​រ៉ូ​សេន​កូ បានប្រកាសថា នេះ​ជា​ពេល វេលា​សមស្រប​បំផុត​ដែល​ត្រូវ​កែទម្រង់ មេដឹកនាំ​ខ្ពស់បំផុត​ក្នុង​ជួរ​កងទ័ព ក្រោយ ពេលដែល​តំបន់​ភាគខាងត្បូង​រង​ការដុត បំផ្លាញ ហើយ​ទាហាន​អ៊ុយ​ក្រែន​បរាជ័យ ជា​បន្ដបន្ទាប់ ។ ប្រធានាធិបតី​អ៊ុយ ក្រែន​បាន​ឯកភាព​ទទួលយ​ក​លិខិត​សុំ លាលែង​ពី​តំណែង​របស់​រដ្ឋមន្ដ្រី​ការពារ ជាតិ លោក Valeriy Heletei ។​
Valeriy Heletei
​ប្រធានា​ធិបី​ប៉ូ​រ៉ូ​សេនកូ នឹង​ជ្រើស រើស​បុគ្គល​ដែល​មាន​សមត្ថភាព​ខ្ពស់ សម្រាប់​បន្ដ​តំណែង​រដ្ឋមន្ដ្រី​ការពារជាតិ ដេឹក​នាំ​កម្លាំង​ទាហាន​ទទួលបាន​ជោគ ជ័យ​។ នៅ​រសៀល​ថ្ងៃ​ទី​១៣ ខែតុលា រដ្ឋ មន្ដ្រី​ការពារ​ជាតិ​ថ្មី​អ៊ុយ​ក្រែ​ននឹង​បង្ហាញ ខ្លួន​នៅក្នុង​រដ្ឋសភា ហើយ​ប្រធានាធិបតី សង្ឃឹមថា សភា​នឹង​បោះឆ្នោត​គាំទ្រ​ដល់ រដ្ឋមន្ដ្រី​ការពារជាតិ​ថ្មី​ដែល​ប្រធានា​ធិ ប​តី​បាន​ជ្រើសរើស ។

​លោក Heletei ទទួល​បាន​ការ​តែង តាំង​ជា​រដ្ឋមន្ដ្រី​ការពារ​ជាតិ​កាលពី​ខែ កក្កដា កន្លងមក ។ រយៈពេល​ប៉ុន្មាន សបា្ដហ៍​កន្លងមក​នេះ លោក​ទទួល​រង​ការ រិះគន់​យ៉ាង​ខ្លាំង​ពី​មហាជន​ដោយសារតែ បរាជ័យ​ជា​បន្ដបន្ទាប់​នៅ​តំបន់​ភាគ​ខាង កើត​អ៊ុ​យក្រែន ។ សង្គ្រាម​វាយប្រហារ នៅ​ភាគ​ខាងកើត​អ៊ុយ​ក្រែន​បណ្ដាលឱ្យ ទាហាន​អ៊ុយ​ក្រែន​ដល់​ទៅ​១០០​នាក់​ត្រូវ ក្រុម​ខ្មាន់កាំភ្លើង​បះបោរ​ចាប់ខ្លួន និង រាប់សិប​នាក់​ទៀត​បាត់បង់​ជីវិត​៕

មតិយោបល់