ព័ត៌មានជាតិ

រថយន្តមិនចាំម៉ាក បុកកិនបុរសម្នាក់ បែកក្បាលស្លាប់ ក្នុងថ្លុកឈាម

កំពត: នៅវេលាម៉ោង១០ និង១៣នាទីព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត បុកនិងម៉ូតូ កិនបុរសម្នាក់បែកក្បាលស្លាប់ ក្នុងថ្លុកឈាម លើផ្លូវលវត្តអង្គ ស្ថិតក្នុងភូមិវត្តអង្គ ឃុំព្រៃឃ្មុំ ស្រុកទឹកឈូ ខេត្តកំពត។

ម៉ូតូម៉ាក C125 ពណ៌ខ្មៅ ស៊ែរីឆ្នាំ២០១៨ ពាក់ស្លាកលេខ កំពត1N2541 ធ្វើដំណើរពីត្បូងទៅជើង បើកបរដោយឈ្មោះ ឆាយ ឆុន ភេទប្រុស អាយុ ៥៨ឆ្នាំ រស់នៅភូមិព្រៃតុម្ព ឃុំព្រៃឃ្មុំ ស្លាប់នៅកន្លែងកើតហេតុ។

ចំណែករថយន្ត មិនស្គាល់អត្តសញ្ញាណ ទិសដៅស្រប ក្រោយបង្កបានរត់គេចខ្លួនបាត់។

ក្រោយកើតហេតុ សមត្ថកិច្ច បានចុះវាស់វែង និងយកវត្ថុតាង ទៅរក្សាទុកនៅប៉ុស្ដិ៍ រង់ចាំដោះស្រាយពេលក្រោយ៕

មតិយោបល់