ភ្នំពេញៈ បែកធ្លាយរឿងលោកសង្ឃ១អង្គ ដែលសុំមិនបញ្ចេញព្រះនាមគង់នៅវត្តធម្មត្រ័យ សង្កាត់ព្រៃស ខណ្ឌដង្កោ បានប្រព្រឹត្តខុសវិន័យសង្ឃបៀតបៀនកេរ្តិ៍ខ្មាស់ប្រពន្ធរបស់គេ។
ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីរសៀលថ្ងៃទី០៣ ខែមករាឆ្នាំ២០១៨ ខណៈកំពុងប្រោះព្រំលើករាសីដោយយកធូបបីសរសៃទៅចារត្រង់ប្រដាប់ភេទស្រ្តីម្នាក់ បន្ទាប់មកប្តីរបស់ស្ត្រីដែលអង្គុយរង់ចាំនៅមុខកុដិរបស់ព្រះសង្ឃខាងលើនេះ មានការសង្សយ័បានបើកទ្វារក៏ប្រទះឃើញព្រះសង្ឃអង្គនេះកំពុងតែចារម្តុំប្រដាប់ភេទរបស់ប្រពន្ធរបស់គាត់ហើយក៏មានការផ្អើលឆោឡោដល់អ្នកភូមិដែលនៅក្បែរៗនោះបន្ទាប់មកក៏ដឹងដល់សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃស។
ក្រោយពីលេចឮព័ត៌មានអាស្រូវបែបនេះភ្លាម ព្រះសង្ឃខាងលើមិនត្រូវបានធ្វើការឃាត់ខ្លួនពីសំណាក់សមត្ថកិច្ចណានោះទេ ដោយគ្រាន់តែបញ្ជូនព្រះសង្ឃអង្គនេះទៅធ្វើការសម្របសម្រួលគ្នាជាមួយភាគីខាងប្តីស្រ្តីខាងលើនៅឯវត្តស្លែង ដោយមានមានការចូលរួមពីគណៈកម្មាការវត្តនិងអនុគុណសង្ឃខណ្ឌដង្កោ ដើម្បីធ្វើការបញ្ចប់រឿងស្ងាត់ៗជាមួយភាគីប្តីស្ត្រីខាងលើតែម្តង៕
មតិយោបល់