ព័ត៌មានជាតិ

អគ្គិភ័យឆេះផ្ទះ នៅកំពង់ចាម

កំពង់ចាម: កាលពីវេលាម៉ោង ៦ និង៥០នាទីល្ងាច ថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៨ មានករណីអគ្គិភ័យមួយ បានឆាបឆេះផ្ទះមួយខ្នង កើតឡើងនៅចំណុចដំណាក់ចាស់ ភូមិទួលសំបួរ ឃុំទួលសំបួរ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។

ម្ចាស់ផ្ទះរងគ្រោះ មានឈ្មោះឆេង សំបូ ភេទប្រុស អាយុ៥០ឆ្នាំ ដែលផ្ទះឆេះនោះ មានទំហំ៧x៩ ម៉ែត្រ ធ្វើពីឈើប្រក់​ដែក រងការខូចខាតទាំងស្រុង ដោយពុំទាន់ដឹងមូលហេតុនោះទេ។

តាមសមត្ថកិច្ច បានឲ្យដឹងថា ករណីអគ្គីភ័យនេះដែរ ពុំបណ្ដាលឲ្យមានអ្នករងរបួសនោះទេ ដោយកើតហេតុភ្លាមៗនោះ លោក ទុន ណេត អភិបាលនៃគណ:អភិបាលស្រុក បានដឹកនាំកម្លាំង​អន្តរាគមន៍ នៃអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ ចុះដល់កន្លែង ដោយប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន០២គ្រឿង និងមួយគ្រឿងទៀត ជារថយន្តរបស់ក្រុមហ៊ុនឡុងស្រេង ចម្ការកៅស៊ូបឹងកេត៕

មតិយោបល់