ភ្នំពេញៈ កម្មករសំណង់៦នាក់ ស្រី២នាក់ ក្លាយជាជនសង្ស័យអំពើលួចទ្រព្យសម្បត្តិ និងបំផ្លិចបំផ្លាញ សម្ភារៈមេជាង ត្រូវបានសមត្ថកិច្ច ឃាត់ហៅនាំទៅសាកសួរ នៅប៉ុស្តិ៍ប៉ូលិស កាលពីវេលាម៉ោង១រសៀល ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅភូមិចុងខ្សាច់ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ដើមចម ជនសង្ស័យទាំង៦នាក់ ផ្ទុះកំហឹងខឹង មេការសំណង់មិនបើកលុយឲ្យពួកគេ ទាន់ពេលវេលា ខុសលក្ខខណ្ឌ។
ជនរងគ្រោះ ឈ្មោះ កែវ រតនា ភេទប្រុស អាយុ៤៦ឆ្នាំ ជាមេការសំណង់ មានទីលំនៅភូមិគោកខ្សាច់ សង្កាត់ប្រទះឡាង ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ចំពោះសម្ភារៈបាត់បង់ មានម៉ូទ័រយោងអីវ៉ាន់ ម៉ែត្រកៀ សម្ភារៈ របស់របរសំណង់មួយចំនួនទៀត ។ ចំណែកជនសង្ស័យ មានគ្នា៦នាក់ ក្នុងនោះស្រី២នាក់ ស្នាក់នៅ ផ្ទះលេខ ៨៨៥អឺ ផ្លូវរថភ្លើង ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែ ទី១ខណ្ឌឫស្សីកែវ ។
តាមសម្តីជនរងគ្រោះ ជាមេជាង បានឲ្យដឹងថា កម្មករខាងលើ បានមកសុំការងារ គាត់ធ្វើ កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៧ នៅការដ្ឋានសំណង់របង និងផ្ទះ ក្នុងភូមិកើតហេតុខាងលើ ដោយក្នុងកិច្ចសន្យានិងគ្នា កន្លះខែទើបបើកលុយម្តង ក៏ប៉ុន្តែ ជនទាំង៦នាក់ ក្នុងអំឡុងពេល២សប្តាហ៍ មកធ្វើការងារបានតែ៣ថ្ងៃទេ ។ ជនរងគ្រោះបន្តទៀតថា ពួកគេមកធ្វើការ គ្រាន់តែលាយបេតុងហើយ ចាក់ទឹករួច ទុកចោល នាំគ្នាទៅបាត់អស់ ជាច្រើនលើកច្រើនសារ តែគាត់មិនមាត់ សុខចិត្ត ជម្រុញឲ្យកម្មករផ្សេងទៀត ជួយធ្វើការងារជំនួសបង្ហើយ ស្រាប់តែនៅព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៧ ជនសង្ស័យទាំង៦នាក់ មកសុំបើកលុយ គ្រាន់តែប្រាប់ថា ម្ចាស់សំណង់មិនទាន់ឲ្យលុយ ហើយពួកគេ មិនធ្វើការបែជាចាកចេញទៅបាត់ មកដល់ថ្ងៃបន្ទាប់ ព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧ពួកគេនាំគ្នាមក លាយខ្សាច់ លាយស៊ីម៉ង់ត៍ ចាក់ទឹកហើយទុកចោល មកនិយាយរឿងបើកលុយ៣ថ្ងៃ តែបើម្ចាស់សំណង់មិនទាន់ប្រគល់លុយឲ្យ មានលុយឯណាបើកឲ្យ បែជាជនទាំង៦នាក់ ចាកចេញទៅអស់ ។
ប្រភពបន្តទៀតថា ចូលមកដល់ថ្ងៃទី០១ ខែមករា ឆ្នាំ២០១៨ ក្រោយពីមេការ ទៅដល់ការដ្ឋាន សម្រាប់តែអីវ៉ាន់ សម្ភារៈ គ្រឿងសំណង់ មួយចំនួនបាត់បង់ មួយចំនួនទៀត ត្រូវបាន ខូចខាត ដោយមានអ្នកទៅចាក់ កាច់ វាយ បំផ្លិចបំផ្លាញចោលអស់ ដាក់ការសង្ស័យ ទៅតាមលួចមើល ដល់ផ្ទះ របស់ កម្មករទាំង៦នាក់ ស្រាប់តែប្រទះឃើញរបស់របរ គ្រឿងសំណង់ ទាំងម៉ូទ័រយោងផង ត្រូវបានអ្នកទាំងនោះលួចយកទៅ ។ ដោយដឹង ឃើញមុខសញ្ញាលួចទ្រព្យសម្បត្តិ សម្ភារៈសំណង់ហើយ នៅព្រឹកថ្ងៃទី០៤ ខែមករា នេះប្តឹងប៉ូលិសឲ្យជួយអន្តរាគមន៍ រហូតដល់រសៀលថ្ងៃដដែល សមត្ថកិច្ចចុះទៅ ឃាត់នាំជនសង្ស័យទាំង៦នាក់ ស្រី២នាក់ មកសាកសួរនៅប៉ុស្តិ៍នគរបាល បែជាក្រុមជនសង្ស័យ ឡូឡាឡាំប៉ា ជេរដៀលមកលើសមត្ថកិច្ច និងអ្នកសារព័ត៌មានទៅវិញ ហើយសមត្ថកិច្ចរកឃើញ សម្ភារៈមួយចំនួនដែលជនសង្ស័យលួចយកទៅ ដកហូតបានមកវិញមួយចំនួន។
តាមជនសង្ស័យបានសារភាពថាពួកគេប្រុសៗ៤នាក់ ពិតជាបាននាំគ្នាទៅលួចសម្ភារៈ សំណង់របស់មេការពិតប្រាកដមែន ដោយសារ ខឹងមេការយូររឿងបើកលុយឲ្យពួកគេ។
តែទោះជាយ៉ាងណាក្តី យោងទៅតាមបណ្តឹង របស់ជនរងគ្រោះ សមត្ថកិច្ច ឃាត់ហៅ នាំខ្លួនជនសង្ស័យប្រុសស្រី៦នាក់ ទៅសាកសួរនៅប៉ុស្តិ៍នគរបាលទួលសង្កែ ដើម្បីធ្វើការសម្របសម្រួលគ្នា ដោយខាងមេជាង ទាមទារយកសម្ភារៈមកវិញ និងឲ្យសងរបស់ទ្រព្យដែលខូចខាត ហើយប្រាក់ឈ្នួលពលកម្ម ចំនួន៣ថ្ងៃ បុរស៤នាក់ គិតក្នុង១ថ្ងៃ៣៨០០០រៀល ចំណែកស្រ្តី២នាក់គិត២៤០០០រៀលក្នុង១ថ្ងៃ ឯកភាពគ្នាបញ្ចប់រឿង៕
មតិយោបល់