កន្លងមកប្រសិនបើអ្នកចង់បានធ្មេញពណ៌សស្អាត តែងតែទៅជួបពេទ្យធ្មេញ ព្រោះនោះជាវិធីតែមួយគត់ដើម្បីទទួលបានថ្នាំធ្វើឱ្យធ្មេញស។ បើទោះបីជាការត្រៀមលក្ខណៈធ្វើឡើងដោយល្អប្រសើរក៏ដោយ ក៏ពួកគេនៅតែអាចមានផលអាក្រក់។ ខាងក្រោមនេះជាវិធីមួយចំនួនដែលអាចអនុវត្តបានដោយខ្លួនឯង ដើម្បីជួយអ្នកឲ្យទទួលបានធ្មេញសស្អាត៖
១. ជាដំបូងត្រូវធ្វើការណាត់ជួបជាប្រចាំជាមួយគ្រូពេទ្យ សម្រាប់ការលាងសំអាតធ្មេញរបស់អ្នកយ៉ាងតិចមួយខែម្ដង។ មនុស្សជាច្រើនមិនបានគិតថាវាជារឿងសំខាន់ ប៉ុន្តែវិធីដ៏ល្អ បំផុតដើម្បីរក្សាធ្មេញរបស់អ្នកឲ្យមានពណ៌ស មានតែទៅសម្អាតធ្មេញឲ្យបានទៀតទាត់។
២. អ្នកត្រូវប្រាកដថាការដុសធ្មេញរបស់អ្នកយ៉ាងហោចណាស់ពីរដងក្នុងមួយថ្ងៃ។ ច្រាស់ដុសធ្មេញអាចជួយបង្ការការកើតឡើងនៃបន្ទះកំណកធ្មេញរបស់អ្នក ព្រមទាំងជួយក្នុងការបង្ការស្នាមប្រឡាក់ខ្លះៗ នៃធ្មេញជាពិសេសត្រូវលាងជម្រះមាត់របស់អ្នកបន្ទាប់ពីបរិភោគអាហាររួច។
៣. ប្រសិនបើអ្នកជក់បារីអ្នកគួរព្យាយាមកាត់បន្ថយឲ្យបានច្រើន វាជាកត្តាល្អប្រសើរសម្រាប់សុខភាពរបស់អ្នក។ អ្នកក៏បានដឹងអំពីភាពខុសគ្នារវាងអ្នកជក់បារី នឹងអ្នកមិនជក់បារីផងដែរ។ អ្នកជក់បារីធ្វើឲ្យធ្មេញប្តូរទៅជាពណ៌ខ្មៅ ហើយពិបាកនឹងសម្អាតឲ្យមានពណ៌សវិញណាស់។
៤. តែ និងកាហ្វេមានសារធាតុអាក្រក់ដែលបង្កឱ្យមានស្នាមប្រឡាក់ធ្មេញ។ អ្នកត្រូវធ្វើការលាងជម្រះមាត់របស់អ្នកជាមួយទឹក បន្ទាប់ពីពេលដែលអ្នកផឹកកាហ្វេឬ តែរួច។ កូកាកូឡា និងស្រាក៏អាចបណ្តាលឱ្យមានស្នាមប្រឡាក់នៅលើធ្មេញដែរ។
៥. ផ្លែឈើមួយចំនួនដូចជា ស្តូប៊ឺរី ជាផ្លែឈើដ៏ល្អបំផុតសម្រាប់ធ្មេញ។ ស្តូប៊ឺរី អាចកិនឲ្យម៉ត់ ហើយយកមកបិទនៅលើធ្មេញ ឬអាចយកច្រាស់មកដុសជាមួយក៏បាន ទុករយៈពេលប្រាំនាទី។ បន្ទាប់មកលាងជម្រះជាមួយទឹកស្អាតជាការស្រេច។
៦. ទឹកក្រូចក៏អាចធ្វើឲ្យធ្មញរបស់អ្នកសល្អផងដែរ។ អ្នកអាចលាយទឹកក្រូច និងអំបិលចូលគ្នាបន្ទាប់មកយកមកលាបលើធ្មេញ។ ក្រោយមកលាងជម្រះមាត់របស់អ្នក បន្ទាប់ពីការព្យាបាលតាមបែបធម្មជាតិទាំងនេះ។
៧. ជៀសវាងការប្រើទឹកថ្នាំខ្ពុលមាត់ ព្រោះធ្វើឲ្យធ្មេញមានពណ៌ត្នោត។ ក្រៅពីគ្រឿងស្រវឹងមានសារធាតុគីមីដទៃទៀតដែលអាចធ្វើឲ្យមានស្នាមប្រឡាក់ធ្មេញ នឹងមានពណ៌លឿង។ ធ្មេញស្រូបយកសារធាតុទាំងនោះយ៉ាងរហ័សតាមរយៈជាលិកានៅ ក្រោមអណ្តាតរបស់អ្នក និងត្រូវបានស្រូបចូលទៅក្នុងប្រព័ន្ធការពារធ្មេញ។
៨. ផឹកទឹកឲ្យបានច្រើន លាងមាត់របស់អ្នកយ៉ាងហ្មត់ចត់ បន្ទាប់ពីបរិភោគអាហារ ឬអាហារសម្រន់ក៏ដោយ។ ដើម្បីឱ្យប្រាកដថាកាកសំណល់អាហារមិនមានជាប់នៅចន្លោះធ្មេញរបស់អ្នក ។ ត្រូវព្យាយាមបរិភោគអាហារដែលល្អប្រសើរជាងមុនដូចជា បន្លែ ផ្លែឈើនិងជាពិសេសអ្នកដែលមានធ្មេញពុក។ ទាំងអស់នេះនឹងជួយផ្ដល់ឱ្យអ្នកនូវធ្មេញស ត្រចេះត្រចង់ នឹងកាត់បន្ថយធ្មេញប្រហោង៕
ចុចទីនេះមើលប្រភពដើម www.mungkulkar.com សហការជាមួយនឹងដណឹង
ព័ត៌មានជាតិ
មតិយោបល់