ព័ត៌មានជាតិ

Update៖ ប៉ូលិសខណ្ឌឬស្សីកែវម្នាក់​ ចងកសម្លាប់ខ្លួននៅលើផ្ទះ សង្ស័យមានវិបត្តិគ្រួសារ

ភ្នំពេញៈ ប៉ូលិសនៃអធិការដ្ឋានខណ្ឌឬស្សីកែវម្នាក់ បានសម្រេចចិត្តធ្វើអត្តឃាតបញ្ចប់ជីវិតដោយចងកសម្លាប់ខ្លួនឯងចោលកូនប្រុសឲ្យកំព្រាឪពុកធ្វើឱ្យក្រុមគ្រួសារនិងសាច់ញាតិមានការសង្វេគស្រណោះអាល័យយ៉ាងខ្លាំង។

ហេតុការណ៍នេះបង្កឱ្យមានការណ៍ភ្ញាក់ផ្អើលកាលពីវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី៤ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅចំណុចជាន់ទី១ផ្ទះលេខ២២២៦ក្រុមទី១ ភូមិបឹងឈូក សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវរាជធានីភ្នំពេញ។

លោកតូចលីមជាឪពុកបង្កើតរបស់សពបុរសខាងលើបានឲ្យដឹងថាកូនគាត់មានឈ្មោះ ខាន់ ចន្តា ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរ នគរបាល ស្នាក់នៅផ្ទះជួលភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវរាជធានីភ្នំពេញ
ហើយមានកូនប្រុសម្នាក់អាយុ១៧ឆ្នាំ។
ប្រភពព័ត៌មានពីបុសរជាឪពុកឈ្មោះ តូច លីមអាយុ ៧៩ឆ្នាំស្នាក់នៅផ្ទះកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុរូបគាត់បាត់កូនយូរពេកព្រោះរាល់ថ្ងៃតែងតែឃើញកូនហើយគាត់មានការសង្ស័យក៏បានឡើងទៅមើលកន្លែងកូនធ្លាប់ដេកតែមិនឃើញក៏រកបន្តក្រឡឹងមើលឃើញជណ្តើរមួយហើយឃើញខ្សែតាមជណ្តើរនោះរួចក៏ស្រាប់តែឃើញកូនគាត់អង្គុយរបៀបដូចផ្អែកនៅក្បែរជណ្តើរដោយខ្សែភ្លើងពណ៌ខ្មៅជាប់និងកស្លាប់បាត់ទៅហើយ។

ប្រភពដដែលបន្តថាកូនគាត់ពេលខ្លះមកសម្រាន្តនៅផ្ទះកើតហេតុហើយពេលខ្លះសម្រាន្តនៅផ្ទះជួលភូមិក្រោលគោ។
ក្រោយកើតហេតុក្រុមគ្រួសារបានរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានដើម្បីពិនិត្យរួចសមត្ថកិច្ចមូលដ្ឋានបានទាក់ទងទៅសមត្ថកិច្ចជំនាញមកធ្វើកោសល្យវិច័យបន្ទាប់ពីសមត្ថកិច្ចជំនាយពិនិត្យរួចរាល់ហើយសមត្ថកិច្ចប្រគល់សពជនរងគ្រោះឱ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់