ព័ត៌មានជាតិ

ញៀនថ្នាំដល់កម្រិត រំលោភកូនចុងខ្លួនឯងហើយ គំរាមសម្លាប់ទៀត!..

​​ពោធិ៍សាត់់ៈ លោកវរសេនីយ៍​ទោ ធាង ឡេង អធិការនគរបាលស្រុកវាលវែង បានប្រាប់Post Newsថា មានករណីឃាត់ខ្លួនបុរសម្នាក់ពាក់ព័ន្ធនឹងករណីរំលោភសេពសន្ថវៈ បន្ទាប់ពីបានធ្វើសកម្មភាពរំលោភលើកូនស្រីចុងរបស់ខ្លួន​ ព្រមទាំងគំរាមសម្លាប់លើជនរងគ្រោះថែមទៀត។

ករណីនេះបានប្រព្រឹត្តឡើង ចាប់តាំងពីឆ្នាំ២០១៧មិនចាំថ្ងៃខែ រហូតដល់ថ្ងៃ​ទី៣ ខែមករា ឆ្នាំ២០១៨​ វេលាម៉ោង៦និង៣០​នាទីយប់ នៅត្រង់ចំណុចអូរដីខ្មៅ ភូមិចំការជ្រៃខាងត្បូង ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់។
​​
ជនរងគ្រោះមានអាយុ​១៣ឆ្នាំ ត្រូវជាកូនចុងនឹងជនសង្ស័យ​ឈ្មោះ រ៉េត រុន ហៅខ្មៅនិងហៅរុន ភេទប្រុស អាយុ៣៥ឆ្នាំ​ទាំង២នាក់ស្នាក់នៅភូមិឃុំកើតហេតុ។
​ ​
​លោកវរសេនីយ៍ទោ បានបញ្ជាក់ថា​ មូលហេតុនៃការរំលោភសេពសន្ថវៈ ទៅលើកូនស្រីចុងរបស់ខ្លួន គឺបណ្តាលមកពីជនសង្ស័យ តែងស្រវឹងស្រាបង្កហិង្សាក្នុងគ្រួសារ ​និងប្រើប្រាស់សារធាតុញៀន​ ប្រភេទម៉ាទឹកកផងដែរ។

បច្ចុប្បន្ន​ ជនសង្ស័យត្រូវនាំខ្លួនមកអធិការដ្ឋាននគរបាលស្រុក ដើម្បីរៀបចំសំណុំរឿង ផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕



មតិយោបល់