ព័ត៌មានជាតិ

អ្នកទួលទំពូងទី១! បន្តិចទៀតមានភ្លើងវិញហើយ..

ភ្នំពេញ: យោងតាមការជូនដំណឹងរបស់អគ្គិសនីកម្ពុជា សូមជម្រាបជូនថា នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៨ នៅវេលាម៉ោង៨ និង៣០នាទីយប់ អគ្គិសនីកម្ពុជា សូមធ្វើការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្ននៅ OP098-F1 និងF2 មូលហេតុដើម្បីឲ្យក្រុមការងារធ្វើការជួសជុលខ្សែបណ្ដាញតង់ស្យុងទាប(LV) ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនដែលស្ថិតនៅ ផ្លូវលេខ៤០៨ សង្កាត់ទួលទំពូងទី១ ខណ្ឌចម្ការមន រាជធានីភ្នំពេញ។
អតិថិជននឹងមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញនៅវេលាម៉ោង ៩និង៣០នាទីយប់៕

មតិយោបល់