កាលពីពេលថ្មីៗនេះ បុរី ប៉េង ហួត គ្រុប បានបើកការដ្ឋានសាងសង់ ផ្សារទំនើប PH ECO Mall ក្នុងគម្រោងហ្គ្រេនស្តាផ្លាទីនីម (បឹងស្នោរ) ដែលចំណាយទឹកប្រាក់ប្រមាណ ២០០លានដុល្លារអាមេរិក គ្រោងនឹងបញ្ចប់ការសាងសង់ក្នុងឆ្នាំ ២០២១ ខាងមុខនេះ។
ការបើកការដ្ឋានសាងសង់ គម្រោងផ្សារទំនើបនេះ ត្រូវបានវិនិយោគលើផ្ទៃដីជិត ៦ហិកតា នឹងផ្តល់ជូន នូវបទពិសោធន៍ដើរផ្សារទំនើបពិសេសប្លែក ប្រកបដោយបរិយាកាសស្រស់ស្រាយបែបធម្មជាតិពិតៗ។
លើសពីនេះទៅទៀត ការរចនាផ្សារទំនើបនេះក៏បានរួមបញ្ជូលនូវ រចនាបថ វប្បធម៌ ប្រវត្តិស្រាស្តខ្មែរ ជាមួយនឹងបែបផែនជីវិតទំនើបទាន់សម័យ និងពេញនិយមផងដែរ។
ផ្សារទំនើប ដែលមានផ្ទៃសំណង់សរុប ២៦ម៉ឺន៨ពាន់ម៉ែត្រក្រឡា និងផ្ទៃជួលជិត ៩ម៉ឺនម៉ែត្រក្រឡា ព្រមទាំងចំណតរថយន្តដ៏ធំទូលាយអាចចតរថយន្ត និង ម៉ូតូ បានរហូតដល់ជាង ៥ពាន់គ្រឿង។
គម្រោងផ្សារទំនើបនេះ នឹងធ្វើឲ្យ គម្រោងហ្គ្រេនស្តាផ្លាទីនីម ក្លាយជាទីក្រុងមួយដែលកាន់តែទំនើប និងសម្បូរបែបបន្ថែមទៅលើ សាលារៀនអន្តរជាតិ ដែលបើកដំណើរការ តាំងពីពាក់កណ្តាលឆ្នាំ ២០១៧ រួមទាំងក្លឹបកីឡា សួនកំសាន្តបែបអឺរ៉ុប។
សម្រាប់គម្រោងផ្សារទំនើបនេះផងដែរ នឹងនាំយកមកនូវ ភាពសម្បូរបែបដើម្បីទទួល ស្វាគមន៍អតិថិជន ជាតិនិងអន្តរជាតិ ជាមួយនឹងបទពិសោធន៍ថ្មីដំបូងបង្អស់ ដែលមិនធ្លាប់មាន ក្នុងប្រទេសកម្ពុជា៕
មតិយោបល់