ស្វាយរៀងៈ កាលពីវេលាម៉ោង២និង២៥នាទីរសៀល ថ្ងៃទី៥ ខែមករា ឆ្នាំ២០១៨ មានករណីអគ្គិភ័យបង្កការឆាបឆេះផ្ទះប្រជាពលរដ្ឋចំនួន១ខ្នងខូចខាតទាំងស្រុង នៅត្រង់ភូមិកណ្តាល ឃុំធ្លក ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។
ម្ចាស់ផ្ទះរងគ្រោះមានឈ្មោះ ម៉ម សាឡន ភេទស្រី អាយុ៦៧ឆ្នាំ មុខរបរធ្វើស្រែ ខូចខាតផ្ទះមានទំហំ៦ម៉ែត្រគុណនិង៧ម៉ែត្រ សង់ពីឈើលើថ្មក្រោម ប្រក់ស័ង្កសី រួមនិងទ្រព្យសម្បត្តិ ប្រាក់ចំនួន២លានរៀល ស្រូវ៥០ការុង អង្ករ៥តៅ និងទូរទស្សន៍ចំនួន៣គ្រឿង ដែលបង្កពីការឆ្លងចរន្តផ្ទាំងសូឡា ដែលដាក់លើដំបូលផ្ទះ។
បន្ទាប់ពីទទួលបានដំណឹង ពីម្ចាស់ផ្ទះរងគ្រោះ ខណៈនោះសមត្ថកិច្ចបាននាំយក រថយន្តពន្លត់អគ្គិភ័យចំនួន២គ្រឿងក្នុងការបាញ់ពន្លត់ តែមិនអាចទប់ទល់នឹងស្ថានការបានឡើយ ព្រោះអគ្គិភ័យនៅបន្តការឆាបឆេះ បង្កការខូចខាតផ្ទះទាំងស្រុងតែម្តង៕
មតិយោបល់