ព័ត៌មានជាតិ

ជិះលឿន MSX បុកកង់បី រងរបួសធ្ងន់!

​ភ្នំពេញ: គ្រោះថ្នាក់ចរាចរមួយបានកើតឡើងកាលពីវេលាម៉ោង៣រសៀល ថ្ងៃទី ០៦ ខែ មករា ឆ្នាំ២០១៨ ដែលទីតាំងកើតហេតុ ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ស្ថិតនៅក្នុងភូមិថ្មរគោល សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានបញ្ជាក់ឲ្យដឹងថា មុនពេលកើតហេតុបានឃើញកង់បីមានទ្រុងបិតជិតមួយគ្រឿង ពណ៌ស លាយក្រហម ពាក់ស្លាកលេខ ភ្នំពេញ1B 8777 បើកបរដោយបុរសម្នាក់ មិនស្គាល់អត្តសញ្ញាណរួមជាមួយនារីម្នាក់រួមដំណើរជាមួយដែលធ្វើរដំណើរក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុក៏បានអែបខាងដើម្បីឈប់(ឈប់)ខណ:នោះ ស្របពេលជាមួយនិងបុរសម្នាក់មិនស្គាល់អត្តសញ្ញាណដូចគ្នាបើកបរម៉ូតូមួយគ្រឿង ស៊េរីMSX ពណ៌លឿង លាយខ្មៅពាក់ស្លាកលេខ ភ្នំពេញ1GI 9734 បើកបរក្នុងទិសដៅស្របទិសគ្នា លុះពេលមកដល់ចំណុចកើតហេតុក៏បានវាក់អើជាមួយឡានដែលមកពីខាងមុខរកកន្លែងគេចអត់ឃើញក៏ជ្រុលទៅបុកគូទកង់បី យ៉ាងពេញទំហឹង តែម្តង បណ្តាលឲ្យដួលបោកខ្លួនទៅនិងផ្លូវបណ្តាលឲ្យរងរបួសធ្ងន់។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុដើម្បីធ្វើការវាស់វែងយកសម្ភារ:យករអែបខាងហើយជនរងគ្រោះត្រូវបានបញ្ជូនទៅសង្រ្គោះនៅឯមន្ទីរពេទ្យភ្លាមៗផងដែរ។ ដោយសារជនរងគ្រោះរងរបួសធ្ងន់ត្រូវបញ្ជូនទៅមន្ទីរពេទ្យទើបភាគីទាំងសងខាង រង់ចាំកម្លាំងជំនាញខណ្ឌជួយធ្វើការដោះស្រាយ៕

មតិយោបល់