ព័ត៌មានកីឡា

ល្ងាចនេះ ព្រះខ័នរាជស្វាយរៀង ប្រកួតជាមួយក្លិប ធារី ចន្ថាប៊ីន

ក្រុមនៅលីគកំពូលកម្ពូជា ព្រះខ័នរាជស្វាយរៀង នឹងត្រូវប្រកួតមិត្តភាពអន្តរជាតិជាមួយក្រុម Terenggan FA ​ របស់ម៉ាឡេសុី នៃក្របខ័ណ្ឌ Malaysia Premier League នៅវេលាម៉ោង ៦:៣០ នាទីល្ងាចនេះ នាពហុកីឡដ្ខានជាតិ។

ការប្រកួតនេះធ្វើឡើងដើម្បីត្រៀមខ្លួន ក្នុងការប្រកួតលីគកំពូលកម្ពុជា រដូវកាល ២០១៨មកដល់ នាដើមខែមិនា ខាងមុខ ក៏ដូចជាដើម្បីធ្វើតេស្តកីឡាករមួយចំនួនផងដែរ ខណ:ដែលក្រុមនៃក្របខ័ណ្ឌ Malaysia Premier League នេះ​គឺជា ក្លិបថ្មីរបស់កីឡាករកម្ពុជា ធារី ចន្ថាប៊ីន ដែលបានទៅចូលរួមកាលពីខែធ្នូ៕

មតិយោបល់