ព័ត៌មានជាតិ

ឆក់ទៀតហើយ! នារីម្នាក់ អង្គុយចុចទូរសព្ទ ត្រូវជនសង្ស័យឆក់យកទៅបាត់..

ភ្នំពេញៈ ស្ត្រីម្នាក់ជិះម៉ូតូយកស្បែកជើងលក់អនឡាយដែលមិត្តភក្តិកុម្មង់ទិញអង្គុយចាំមិត្តភ្តិមកយកអង្គុយចុចទូរសព្ទលេង ត្រូវបានជនសង្ស័យម្នាក់ជិះ ម៉ូតូមួយគ្រឿងមកធ្វើសក្មមភាពឆក់ទូរសព្ទដៃបានសម្រេចរួចជិះគេចខ្លួនបាត់ស្រមោល។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៨និង៥០នាទីយប់ ថ្ងៃទី ៦ ខែមករា ឆ្នា២០១៧ ស្ថិតនៅចំណុច មុខមន្ទីពេទ្យ ព្រះកុសុមៈ តាមបណ្តោយផ្លូវ២៧១ ក្នុងសង្កាត់ ទឹកល្អក់២ ខណ្ឌទួលគោគ រាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្មោះ សេង ស្រីពៅ ភេទស្រី ២០ឆ្នាំ មុខរបរនិសិត្ស និងលក់ស្បែកជើងតាមអនឡាយ ស្នាក់ផ្ទះជួលមួយកន្លែងតាមបណ្តោយផ្លូវ៥៩៨ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ មានស្រុកកំណើត នៅភូមិស្តុកក្រោល ឃុំវាលពង់ ស្រុកឧដ្តុង ខេត្តកំពង់ស្ពឺ។ បាត់បង់ទូរសព្ទដៃមួយគ្រឿងម៉ាក អាយហ្វូនសិចអេសផ្លឹស។

តាមការរៀបរាប់ពីជនរងគ្រោះបានប្រាប់ឲ្យដឹងថា មុនកើតហេតុរូបគាត់បានជិះម៉ូតូមួយគ្រឿងម៉ាកឌ្រីមសង់ ស៊េរី០៧ ពណ៌ខ្មៅ ពាក់ស្លាក់លេខ1T-6702ជិះចេញពីផ្ទះទិសដៅពី ជើងទៅត្បូងបំណងយកស្បែកយកឲ្យមិត្តភក្តិកម្មង់ទិញ លុះមកចំណុចកើតហេតុខាងលើបានបត់ឆ្វេងដៃមកផ្លូវម្ខាងទៀតដើម្បីឈប់ចតរង់ចាំមិត្តភក្តិមកយកនិងបានអង្គុយលើម៉ូតូចុចទូរសព្ទលេង ស្រាប់តែលេចមុខជនសង្ស័យម្នាក់ជិះម៉ូតូមួយគ្រឿងមិនចាំម៉ាកបានជិះមកពីក្រោយស្របទិសដៅគ្នាបានធ្វើសក្មភាពឆក់ទូរសព្ទដៃដែលរូបគាត់កំពុងចុចលេងបានសម្រេច រួចបានជិះម៉ូតូគេចខ្លួនបាត់ស្រមោល ធ្វើឲ្យរូគាត់មានកាភ័យស្លន់ស្លោ ហើយអង្គុយស្តាយទូរសព្ទរបស់គាត់ទម្រាំសន្សំលុយទិញបាន។

គួបញ្ជាក់ផងដែរ ក្នុងមូលដ្ឋានដឹកដីខណ្ឌទួលគោគមានករណីឆក់ជារៀងរាល់លើកមិនដែលឃើញសមត្ថកិច្ចបង្ក្រាបបានម្តងណាឡើយ។

ក្រោយកើតហេតុជនរងគ្រោះត្រូវបានមិត្តភក្តិជូនមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលសង្កាត់ទឹកល្អក់២ ដើម្បីឲ្យសមត្ថកិច្ចស្វែងរកចាប់ខ្ជួនជនសង្ស័យមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕

មតិយោបល់