ភ្នំពេញៈ អគ្គិភ័យបានលេបត្របាក់ផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ អស់ចំនួន២ខ្នង បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១និង២០នាទីយប់ ថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៨ ភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
បើកតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា មុនពេលកើតហេតុម្ចាស់ផ្ទះបានចាក់សោផ្ទះចោល ដោយទៅចូលរួមកម្មវិធីបងប្អូន ខណៈមកដល់វេលាកើតហេតុ ស្រាប់តែមានអគ្គិភ័យឆាបឆេះផ្ទះយ៉ាងសន្ធោសន្ធៅ ភ្លាមនោះត្រូវបានសមត្ថកិច្ចចុះមកអន្តរាគមន៍ភ្លាមៗនិងទាក់ទងទៅក្រុមរថយន្តពន្លត់អគ្គិភ័យមកបាញ់អន្លត់ជាច្រើនគ្រឿងផងដែរ។
ប៉ុន្តែទោះជាយ៉ាងណា សមត្ថកិច្ចមិនទាន់ហ៊ានអះអាងអំពីទំហំនៃការខូចខាត និង មូលហេតុនៃអគ្គិភ័យនេះនៅឡើយទេ។
គ្រោះអគ្គិភ័យខាងលើនេះ អង្គភាព៧១១ នៃកងពលតូចលេខ៧០ ក៏បានបញ្ជូនរថយន្តពន្លត់អគ្គិភ័យចំនួន៤គ្រឿង សហការជាមួយរថយន្តរបស់សាលាខណ្ឌមួយគ្រឿងផងដែរ។ ពាក់ព័ន្ធនិងមូលហេតុនោះសមត្ថកិច្ចសន្និដ្ឋានមកពីទុស្សេខ្សែភ្លើង៕
https://youtu.be/1Jvxrw6bzjo
មតិយោបល់