ព័ត៌មានជាតិ

ជនសង្ស័យ២នាក់ ជិះម៉ូតូធ្វើសកម្មភាព ឆក់កាបូបជនបរទេស ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញៈ នគរបាលខណ្ឌដូនពេញ បង្រ្កាបជាក់ស្តែង ជនសង្ស័យ២នាក់ ជិះម៉ូតូ១គ្រឿង ធ្វើសកម្មភាពឆក់កាបូបជនបរទេស កាលពីវេលាម៉ោង២២និង០០នាទីយប់ ថ្ងៃទី២០ខែមីនា ឆ្នាំ២០២០ នៅចំណុចផ្លូវ៦៣ កែងផ្លូវលេខ២៥២ ភូមិទី៦ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ជនសង្ស័យ៖១-ឈ្មោះ ឡេង ចន្ធូ ភេទប្រុស អាយុ២៥ឆ្នាំ ២-ឈ្មោះ វ៉ា វ៉ាន់ ភេទប្រុស អាយុ១៨ឆ្នាំ។

ដំណើររឿង៖ នៅមុនពេលកើតហេតុ មានជនសង្ស័យចំនួន០២នាក់ បានជិះម៉ូតូ១គ្រឿងម៉ាក BEAT ពណ៌ស លាយខៀវ ផ្លាកលេខ 1DG 2435 បានជិះមកអែបជនរងគ្រោះ រួចធ្វើសកម្មភាពឆក់កាបូបដៃពីជនជាតិបរទេសស្បែកស តែមិនបានសម្រេច ដោយបានធ្វើឲ្យកាបូបដៃនោះរបូតធ្លាក់មកដី ភ្លាមៗនោះ មានសន្តិសុខយាមក្រុមហ៊ុនឯកជន មួយកន្លែងនៅក្បែរនោះ បានឃើញហេតុការណ៍ក៏ស្រែកឡើងនឹងដេញតាមជនសង្ស័យ ។ គាប់ជូនពេលនោះ ក៏មានកម្លាំងសមត្ថកិច្ច កំពុងល្បាតបានឃើញក៏ដេញតាមចាប់មកដល់ចំណុចផ្លូវ១៧៨ កែង១៩ ក្រោយសាលារចនា ក្នុងសង្កាត់ជ័យជម្នះ ទើបបង្ក្រាបបានជាក់ស្តែង ហើយឃាត់ខ្លួនជនសង្ស័យទាំង២នាក់ ។

ជនសង្ស័យ ត្រូវបានសត្ថកិច្ច កសាងសំណុំរឿងបញ្ជូនខ្លួនទៅតុលាការ ដើម្បីចាត់ការតាមនីតិវីធីផ្លូវច្បាប់ ៕

មតិយោបល់