ព័ត៌មានជាតិ

អាជ្ញាធរអគ្គិសនី ផ្ដាច់ភ្លើងសង្កាត់បឹងព្រលិត ខណ្ឌ៧មក ដល់ម៉ោង១២ថ្ងៃត្រង់

ភ្នំពេញៈ មុននេះ៥នាទី អគ្គិសនីកម្ពុជា ឲ្យដឹងថា នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៦ វេលាម៉ោង១០៖០០នាទីព្រឹក សូមផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្ន នៅបន្ទប់ភ្លើង OP040-F1 និង F2 ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅទីតាំងមួយចំនួន ស្ថិតនៅសង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ។

ករណីនេះ អគ្គិសនីកម្ពុជា បញ្ជាក់មូលហេតុថា ដើម្បីឲ្យក្រុមការងារបច្ចេកទេសធ្វើការបង្វែរខ្សែបណ្តាញតង់ស្យុងទាប (LV) ។ អតិថិជននឹងមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញ នៅមុនវេលាម៉ោង១២៖០០នាទីថ្ងៃត្រង់៕

មតិយោបល់