ភ្នំពេញៈ មានករណីមួយបង្កឲ្យមានការភ្ញាក់ផ្អើលទាំងយប់ ក្រោយពីនារីបម្រើការខារ៉ាអូខេម្នាក់ ត្រូវសង្ស័យដែលជាភ្ញៀវចាប់រំលោភរហូតបានសម្រេច ហើយរត់ចេញមកឡើងជិះរម៉ក់បីគេចខ្លួនបាត់។
ហេតុការណ៍កើតឡើងនៅវេលាម៉ោង១យប់ ឈានចូលថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៨ នៅផ្ទះសំណាក់អរុណមុនី្នរស្មី និង KARAOKE The Dream នៅផ្លូវបេតុងក្រោយវិទ្យាល័យហ៊ុនសែនចាក់អង្រែ ក្នុងភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មានពីសន្តិសុខផ្ទះសំណាក់ អរុណមុនី្នរស្មី និង KARAOKE The Dream បានឲ្យដឹងថា ជនសង្ស័យឈ្មោះ ពន្លក អាយុ២៨ឆ្នាំ ស្នាក់នៅម្ដុំចំការមន ក៏ធ្លាប់ជាអតីតអ្នកគ្រប់គ្រងបុគ្គលិកផ្ទះសំណាក់ និង KARAOKE ខាងលើ ក្រោយមកជនសង្ស័យធ្វើសកម្មភាពប៉ុនប៉ងរំលោភនារីបម្រើការខារ៉ាអូខេនៅក្នុងបន្ទប់ តែមិនបានសម្រេច ហើយត្រូវម្ចាស់ផ្ទះសំណាក់និង KARAOKE The Rain បញ្ឈប់ពីការងារជិតកន្លះឆ្នាំហើយ ស្រាប់តែយប់កើតហេតុ ជនសង្ស័យបានមកជាភ្ញៀវជាមួយមិត្តភក្តិជាច្រើននាក់ ចូលផឹកស៊ីច្រៀងលេងនៅម៉ោងជិត១០ព្រឹកឯណ្ណោះ ដោយផឹកអស់៧កេស ហើយបានគិតលុយរួច៣ដងហើយ ទើបបន្តការផឹកស៊ីនិងច្រៀងរហូតដល់ម៉ោងកើតហេតុតែម្ដង។
បើតាមសម្តីរងគ្រោះអាយុ២២ឆ្នាំ មុខរបរ បម្រើការខារ៉ាអូខេ ស្នាក់នៅ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ បានឲ្យដឹងថា មុនពេលកើតហេតុ រូបនាងបានទៅចូលបម្រើភ្ញៀវដែលចូលផឹកស៊ីនិងច្រៀងខារ៉ាអូខេ នៅបន្ទប់លេខ ៨៨៨ដូចធម្មតា រួចភ្ញៀវខ្លះក៏ស្រវឹងសុំចេញទៅផ្ទះអស់ ចំណែកមិត្តភក្តិជនសង្ស័យ២នាក់ទៀត ចេញទៅដេកនៅផ្ទះសំណាក់ខាងលើមុនអស់ នៅសល់តែជនសង្ស័យ និងរូបនាង។ បន្ទាប់មកជនសង្ស័យដើរទៅចាក់សោទ្វារបន្ទប់ ហើយស្ទុះមកចាប់អោបថើបនិងលុកស្ទាបរូបនាង ភ្លាមនោះជនរងគ្រោះស្រែកហើយបោកកែវ បោកចាន ឲ្យគេលឺ តែក្នុងបន្ទប់លឺតែភ្លេងទើបមិនមានអ្នកណាដឹង ក៏ចាប់ផ្ដួលរូបនាងទៅលើសាឡុងអោបថើបលុកស្ទាប សង្កត់ជាប់រហូតធ្វើសកម្មភាពរំលោភបានសម្រេច ហើយជនសង្ស័យបានបើកទ្វារដើរចេញយ៉ាងលឿន ចំណែកនារីរងគ្រោះបានដើរចេញមកជួបនារីជាប្អូនធម៌ធ្វើការជាមួយគ្នា ក៏បានស្រែកប្រាប់ឲ្យសន្តិសុខជួយចាប់ដែរ តែគ្រាន់ឃើញភ្លាមជនសង្ស័យរត់ឡើងរម៉កជិះចេញទៅបាត់។
ក្រោយកើតហេតុសមត្ថកិច្ចបានចុះមកកន្លែងកើតហេតុធ្វើការសាកសួរនារីរងគ្រោះ រួចនាំខ្លួនបុរស២នាក់ ជាមិត្តភក្តិជនសង្ស័យ ទៅធ្វើការសាកសួរនៅប៉ុស្តិ៍។ ចំណែកនារីរងគ្រោះក៏បានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលសង្កាត់ចាក់អង្រែក្រោម ដើម្បីឈានទៅដល់ការស្វែងរកចាប់ខ្លួនជនសង្ស័យយកមកផ្ដន្ទាទោសតាមច្បាប់៕
https://youtu.be/ym3PoCEj0IM
មតិយោបល់