ព័ត៌មានជាតិ

ចាប់អត់ចេះអស់សោះ! បង្ក្រាបស្ទាវ១១នាក់ ដកហូតថ្នាំញៀនជាង១០កញ្ចប់!

ព្រះសីហនុ:​ ជនសង្ស័យចំនួន១១នាក់ ត្រូវបានកម្លាំងមន្ទីរយុត្តិធម៌ ដឹកនាំដោយលោកវរ:សេនីយ៍ទោ ឆេង វុទ្ធី ប្រធានមន្ទីរយុត្តិធម៌អាវុធហត្ថ បានធ្វើការឃាត់ខ្លួនបាន កាលពីវេលាម៉ោង១និង២០នាទីយប់ ឈានចូលថ្ងៃទី៦ ខែមករា ឆ្នាំ២០១៨ នៅភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ជនសង្ស័យទាំង១១នាក់ ទី១មានឈ្មោះ សុខ ជាតិនិច ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរលក់ដូរ , ទី២ឈ្មោះ អុិត សុភា ភេទប្រុស អាយុ២១ឆ្នាំ មុខរបរកាប់ជ្រូក , ទី៣ឈ្មោះ ឈិត សេង ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរបើកបរ , ទី៤ឈ្មោះ លាង សុខលី ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរបើកបរ ,ទី៥ឈ្មោះ ប៊ុត ចាន់ថន ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរបើកបរ ,ទី៦ឈ្មោះ ជឿន ចាន់ធឿន ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរបើកបរ ,ទី៧ឈ្មោះ មុន្នី ពេជ្រ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរសន្តិសុខ ,ទី៨ឈ្មោះ ដុំ សាវ៉ៃ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរសិស្ស ,ទី៩ឈ្មោះ តុន រតន: ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរសិស្ស ,ទី១០ឈ្មោះ ម៉ា ផាន់ណូ ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ និងទី១០ឈ្មោះ ទូច សុីបញ្ញា ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ។

ដកហូតបាន ម៉ូតូ៤គ្រឿង ,ថ្នាំ១០កញ្ចប់ស្មើរនឹង១,១៨ក្រាម , ថ្នាំK ចំនួន២កញ្ចប់ស្មើរនឹង ១,១៦ក្រាម ,សំបកថ្នាំ៧កញ្ចប់ ,ដបជក់២ ,ទូរសព្ទដៃ៨ គ្រឿង ,ដែកកេះ៣ ,លុយចំនួន២០ដុល្លារ និង១៥.០០០រៀលផងដែរ ត្រូវបានបញ្ជូនទៅកាន់ការិយាល័យជំនាញបទល្មើសគ្រឿងញៀនអាវុធហត្ថ ចាត់ការបន្តតាមច្បាប់៕

មតិយោបល់