ភ្នំពេញៈ បុរសម្នាក់បើករថយន្តម៉ាកព្រុស១គ្រឿងបុកកង់បីដែលចតចោលនៅចញ្ចើមផ្លូវ ហើយក៏បើកចូលហាងទន្លេសាប ដើម្បីដោះស្រាយគ្នា ស្រាប់តែមានបុរសម្នាក់ដើរចេញមកក៏បានជួយសម្របសម្រួលហើយក៏ម្ចាស់រថយន្តព្រុសបានបើករត់គេចខ្លួននបាត់ស្រមោល នៅតែភាគីខាងអ្នកសម្រុបសម្រួលក៏ផ្ទុះអំពើហិង្សារវាងកង់បីសន្តិសុខនឹងអ្នកចេញពីស៊ីការផ្អើលសម្ថកិច្ច។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១០យប់ ថ្ងៃទី ០៦ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវ ព្រះស៊ីសុវត្ថិ សង្កាត់វត្តភ្នំ ខណ្ឌ ដូនពេញ រាជធានីភ្នំពេញ។
តាមប្រភព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុបុរសម្នាក់បើករថយន្តម៉ាកព្រុស ពណ៌ខ្មៅមួយគ្រឿង មិនចាំស្លាកលេខមកបុកជាមួយរម៉កកង់បីដែលចតចោលនៅចញ្ចើមផ្លូវ ហើយក៏បានបើកចូលក្នុងភោជនីយដ្ឋានទន្លេសាប ខាងភាគីរម៉កកង់បីក៏ទៅសួរនាំក៏មានបុរសម្នាក់ជាភាគីម្ចាស់រថយន្តហាយឡែនឌ័រ ពាក់ស្លាកលេខ ភ្នំពេញ 2AJ-7987 បានចេញពីស៊ីការមកក្រៅបានឃើញគេដោះស្រាយគ្នាដូច្នេះក៏បាននិយាយថាគ្រាន់តែរឿងប៉ុណ្ណឹងសោះដោះស្រាយគ្នាទៅចាំខ្ញុំអ្នកជួយសម្រួលឲ្យម្ចាស់កង់បីជាប់និយាយជាមួយអ្នកទើបចេញពីស៊ីការ ស្រាប់តែរថយន្តម៉ាកព្រុសក៏បើកចេញទៅយ៉ាងលឿនបាត់ស្រមោលឈឹង ហើយក៏ខាងភាគីរថយន្តហាយឡែនឌ័របានឡើងរថយន្តបម្រុងនឹងទៅ ស្រាប់តែម្ចាស់កង់បីរត់ទៅឃាត់ហើយក៏ម្ចាស់រថយន្តក៏បាននិយាយថា ហេតុអីបានមកឃាត់រថយន្តខ្ញុំ ម្ចាស់កង់បីថាបងឯងថាចាំជួយដោះស្រាយ ឥឡូវភាគីបង្កបានទៅបាត់ហើយនិយាយចុះឡើងក៏ផ្ទុះអំពើហិង្សាម្ចាស់រថយន្តធាក់មួយជើងចំកណ្តាលទ្រូង ម្ចាស់កង់បីហើយសន្តិសុខមកឃាត់ក៏បានប្រតាយប្រតប់ជាមួយសន្តិសុខយាមនៅទន្លេសាបនោះទៀតបណ្តាលឲ្យរងរបួសទាំងសងខាង។
ក្រោយពេលកើតហេតុសម្ថកិច្ចក៏បានចុះមកអន្តគមន៍នាំខ្លួនភាគីទាំង៣ទៅសម្របសម្រួលនៅឯប៉ុស្តិ៍វត្តភ្នំហើយបានបញ្ចប់ដោយភាគីទាំង៣សុំស្មើគ្នារៀងខ្លួនដើម្បីបញ្ចប់រឿង៕
មតិយោបល់