ព័ត៌មានសុខភាព

អ្វីដែលគ្រប់គ្នាត្រូវចាំទុក មុនពេលទទួលទានគ្រឿងក្នុងសត្វ

គ្រឿងក្នុងសត្វ គឺជាអាហារមួយប្រភេទដែលមានរសជាតិឆ្ងាញ់គួរឲ្យចង់ទទួលទាន ហើយពេញនិយមខ្លាំងណាស់សម្រាប់មនុស្សទូទៅ។ ក៏ប៉ុន្តែសរីរាង្គសត្វ ត្រូវបានគេរកឃើញថា មានកម្រិតប្រូតេអ៊ីនខ្ពស់ ជាពិសេសជាតិខ្លាញ់ឆ្អែត និងកូលេស្តេរ៉ុល។ នៅពេលអ្នកទទួលទានច្រើនពេក រាងកាយនឹងស្រូបយកសារធាតុនេះកាន់តែច្រើន ដែលបណ្តោលឲ្យមានបញ្ហាដូចជា ស្ទះសរសៃឈាមបេះដូង សម្ពាធឈាមឡើងខ្ពស់ កើតជំងឺដាច់សរសៃឈាមខួរក្បាល ខ្លាញ់ក្នុងថ្លើម ខូចតម្រងនោម នឹងគំរាមកំហែងដល់អាយុជីវិតទៀតផង។

ដូច្នេះហើយនៅពេលទទួលទានគ្រឿងក្នុងសត្វ អ្នកគួរតែចង់ចាំរឿង ៣ចំណុចដូចខាងក្រោម៖
១.អ្នកដែលមានជំងឺបេះដូង ទឹកនោមផ្អែម ឈឺសន្លាក់ឆ្អឹង និងធាត់ជ្រុល គួរតែជៀសវាង។
២.មុននឹងទទួលទាន អ្នកត្រូវលាងសម្អាតឲ្យបានហ្មត់ចត់បំផុត និងធ្វើការចម្អិនឲ្យបានឆ្អិនល្អ។
៣.មួយវិញទៀត អ្នកត្រូវជ្រើសរើសគ្រឿងក្នុងសត្វដែលនៅស្រស់ៗ ហើយជៀសវាងគ្រឿងក្នុងសត្វដែលមានជំងឺ។

អ្នកឯកទេសផ្នែកចំណីអាហារក៏បានផ្តល់អនុសាសន៍ផងដែរថា មនុស្សគ្រប់រូបមិនគួរបរិភោគគ្រឿងក្នុងសត្វជារបបអាហារប្រចាំថ្ងៃនោះទេ៕

ប្រភព៖ soha

មតិយោបល់