ព័ត៌មានជាតិ

ភ្លៀងលាយខ្យល់កន្ត្រាក់ខ្លាំង បណ្តាលឲ្យផ្ទះពលរដ្ឋខូចខាត៩៥ខ្នង និងរងរបួស០២នាក់

កំពង់ធំ: យោងតាមផេក ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១ ល្ងាចម្សិលមិញ មានភ្លៀងធ្លាក់មួយមេធំក្នុងកម្រិត ៥៤ មម លាយជាមួយខ្យល់ខ្លាំង (ខ្យល់កន្ត្រាក់) បានធ្វើឲ្យប៉ើងដំបូលផ្ទះនិងរលំផ្ទះប្រជាពលរដ្ឋ ស្ថិតនៅភូមិជ័យ និងភូមិស្លែងខ្ពស់ ឃុំសាន់គរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។

ករណីគ្រោះធម្មជាតិខាងលើនេះ ១-ភូមិជ័យ៖ ខូចខាតផ្ទះចំនួន ៥០ខ្នង និងរងរបួសស្រាល មនុស្ស០២នាក់
-របើកដំបូលផ្ទះ ៤៥ខ្នង
-ទ្រេតផ្ទះ ០៤ខ្នង
-រលំ ០១ខ្នង
២-ភូមិស្លែងខ្ពស់ ៖ ខូចខាតផ្ទះចំនួន ៤៥ខ្នង
-របើកដំបូល ៤៥ខ្នង
-របើកជញ្ជាំង ០២ខ្នង
-រលំផ្ទះចំនួន ០៣ខ្នង ៕

មតិយោបល់