បន្ទាយមានជ័យៈ យោងតាមផេក មានការភ្ញាក់ផ្អើលមួយ បានកើតឡើង ក្រោយពីមានក្មេងកង្វាលគោ បានប្រទះសពបុរសម្នាក់ចង ក សម្លាប់ខ្លួន នៅចង្កេះភ្នំកងវ៉ាមានសភាពហើមស្អុយ។ ហេតុការណ៍ បង្កកាភ្ញាក់ផ្អើលនេះ បានកើតនៅវេលាម៉ោង១០ និង៣០ ថ្ងៃទី៩ ខែតុលា ឆ្នាំ ២០១៩ ស្ថិតនៅចង្កេះភ្នំកងវ៉ា ភូមិកងវ៉ា សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ។
លោកវរសេនីយ៍ឯក ស៊ី ឌី អធិការក្រុងសិរីសោភ័ណ បានឲ្យដឹងថា៖ មានក្មេងម្នាក់ឈ្មោះ រឿង សំភួន ភេទប្រុស អាយុ១៤ឆ្នាំ បានទៅបេះផ្លែទៀប ក៏ប្រទះឃើញសាកសពមនុស្សម្នាក់ ដែលចងក ជាប់នឹងដើមពពួលថ្ម ដែលមានកម្ពស់ ២,៥ ម ចងដោយខ្សែអង្រឹង។ ហើយបានរាយការណ៍មកសមត្ថកិច្ចយើង ទើបបង្កឲ្យមានការភ្ញាក់ផ្អើលតែមង្ត។
បើតាមសាច់ញាតិជនរងគ្រោះ បានឲ្យដឹងថា ៖ ជនរងគ្រោះឈ្មោះ ព្រហ្ម ព៉ុយ ភេទប្រុស អាយុ៤៨ឆ្នាំ មានទីលំនៅភូមិកងវ៉ាថ្មី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ។ បច្ចុប្បន្នស្នាក់នៅជាមួយកូនប្រុសឈ្មោះ ព្រហ្ម ប្រុស និង ព្រហ្ម សំរិទ្ធ ។ ជនរងគ្រោះជាមនុស្ស ញៀនស្រាប្រចាំ ហើយស្នាក់នៅមិនពិតប្រាកដ ។ មុនពេលកើតហេតុ ៖ ជនរងគ្រោះតែងតែនិយាយថា ពិបាករស់នៅ ហើយមានជំងឺតេតាណោះ ប្រចាំកាយទៀតផង ចង់តែសម្លាប់ខ្លួន ពេលនិយាយហើយជនរងគ្រោះ ក៏ដើរបាត់ពីផ្ទះ អស់រយៈពេល ៤ថ្ងៃ ហើយប្រទះឃើញសាកសពចងកតែម្ដង ។
ក្រោយពិនិត្យ និងធ្វើកោសល្យវិច័យ រួចមក សមត្ថកិច្ចបានប្រគលសពជូនក្រុមគ្រួសារ ដើម្បីចាត់ចែងធ្វើបុណ្យ តាមប្រពៃណីបូជានៅកន្លែងកើតហេតុ ។ ជាមួយគ្នានោះលោក ហ៊ឹល រ៉ាយ៉ា អភិបាលនៃគណៈអភិបាលក្រុងសិរីសោភ័ណ ក៏បានចូលរួមបុណ្យសពចំនួន ២០ម៉ឺនរៀលផងដែរ ៕
មតិយោបល់