ព័ត៌មានជាតិ

រដ្ឋមន្រ្តីក្រសួងទេសចរណ៍ជម្រុញក្រុមនាវាយុវជនអាស៊ីអាគ្មេយ៍កម្ពុជាផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍កម្ពុជា

ភ្នំពេញៈ លោក ថោងខុនរដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានថ្លែងជម្រុញឲ្យក្រុមនាវាយុវជនអាស៊ីអាគ្មេយ៍កម្ពុជា ដែលត្រូវទៅចូលរួមនៅក្នុងកម្មវិធីវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន នាថៃ្ង ទី២៥ ខែ តុលា ខាងមុខនេះ ចូលរួមឃោសនាផ្សព្វ​ផ្សាយ​ពីតំបន់សក្តានុពលទេសចរណ៍របស់កម្ពុជា ដល់បណ្តាយុវជនបណ្តាប្រទេសអាស៊ានដែលរួមដំណើរក្នុងកម្មវីធី នាវាយុវជនអា​ស៊ីអាគ្នេយ៍ និងជប៉ុន ពិសេសគឺយុវជនជប៉ុន ដើម្បីទាក់ទាញឲ្យពួកគេចាប់អារម្មណ៍មកទេសចរណ៍ និងមកបោះទន់វិយោគ​នៅ​កម្ពុជា។

លោករដ្ឋមន្រ្តីបានជម្រុញបែបនេះ គ្រាដែល ក្រុមប្រតិភូនាវាយុវជនអាស៊ីអាគ្មេយ៍កម្ពុជាចំនួន២៩នាក់ ចូលជួបសំដែងការគួរសម និងជម្រាបពីដំណើរទស្សនៈកិច្ច ក្នុងកម្មវីធី នាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន នាព្រឹកថៃ្ង ទី៧ ខែ តុលា ឆ្នាំ២០១៦ នៅទីស្តីការ​ក្រសួងទេសចរណ៍ ។

លោក រដ្ឋមន្រ្តី បានបញ្ជាក់ថា «ក្រុមនាវាយុវជនអាស៊ីអាគ្មេយ៍កម្ពុជា ដែលត្រូវបានក្រសួងអប់រំយុវជន និងកីឡាជ្រើសរើសឲ្យ​ទៅ​ចូលរួមនៅក្នុងកម្មវីធី នាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុននាពេលនេះ គឺជាប្រតិភូតំណាងឲ្យប្រទេសកម្ពុជាទាំងមូល ដូច្នោះប្អូនៗ ក្មួយទាំងៗត្រូវចេះស្រលាញ់គ្នា សាមគ្គីគ្នា រួមជាធ្លុងតែមួយ ក្រោមពាក្យចាស់ពោលថា នៅផ្ទះម្តាយទីទៃ ទៅព្រៃម្តាយតែមួយ ហើយត្រូវចេះ បង្កើតកិច្ចសហការជាមួយយុវជនជប៉ុន និងយុវជនបណ្តាប្រទេសផ្សេងៗទៀតដែលរួមដំណើរក្នុងកម្មវិធីនេះឲ្យ​បាន​ស្អិតរមួត ដើម្បីបញ្ជាក់ពីតម្លៃ សីលធម៌ អរីយធម៌ខ្ពងខ្ពស់របស់កម្ពុជា ទៅកាន់យុវជនទាំងអស់នោះ»។

លោករដ្ឋមន្រ្តី បន្ថែមទៀតថា អ្វីដែលពិសេសទៀតនោះ ត្រូវធ្វើការផ្សព្វផ្សាយតំបន់ទេសចរណ៍សំខាន់ៗ និងការអភិវឌ្ឍន៍របស់​កម្ពុជា នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទៅកាន់យុវជនដែលរួមដំណើរ ដើម្បីទាក់ទាញចំណាប់អារម្មណ៍ របស់ពួកគេចង់មក​ទេសចរណ៍ និងមកបោះទន់វិនិយោគនូវលើទឹកដីកម្ពុជា នាពេលខាងមុខ ។ជាមួយគ្នានោះយុវជនកម្ពុជាត្រូវតែនិយាយល្អៗពីកម្ពុជា​ទៅកាន់យុវជនរួមដំណើរ ដើម្បីបញ្ជាក់ប្រាប់គេថា កម្ពុជាជាប្រទេសដែលមានសុខសន្តិភាព ស្ថេរភាព ការរីកចម្រើនគ្រប់វិស័យ ។

លោក ស៊ាង សុលក្ខណ៍ ប្រធានក្រុមនាវាយុវជនអាស៊ីអាគ្មេយ៍កម្ពុជា បានឲ្យដឹងផងដែរថា ក្រុមនាវាយុវជនអាស៊ីអាគ្មេយ៍​កម្ពុជា​ដែលត្រូវទៅចូលរួមក្នុងកម្មវីធី នាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន លើកនេះ មានចំនួន២៩នាក់ និងត្រូវចេញដំណើរនៅថៃ្ង ទី២៥ ខែ តុលា ឆ្នាំ២០១៦ បញ្ចប់ត្រលប់មកវិញនូវថៃ្ង ទី២៥ ខែធ្នូ ដែលធ្វើដំណើររួមគ្នាជាប្រទេសអាស៊ានទាំង១០ បូកជាមួយជប៉ុន ក្នុងរយៈពេល៥២ថៃ្ង ដោយជិះកាប៉ាល់ឆ្លងកាត់សមុទ្រប៉ាស៊ីហ្វិច។កម្មវិធី នាវាយុវជនអាស៊ីអាគ្មេយ៍ និងជប៉ុនត្រូវបានបង្កើតឡើង​ក្រោម​គំនិតផ្តួចផ្តើមរបស់រដ្ឋាភិបាលជប៉ុន និងសមាជិកស្ថាបនិកទាំង៥របស់អាស៊ាន ឆ្នាំ១៩៧៤ ហើយបច្ចុប្បន្នមានការចូលរួមគាំទ្រ​រដ្ឋាភិបាលនៃប្រទេសអាស៊ានទាំង១០៕

ក្រសួងទេសចរណ៍ក្រសួងទេសចរណ៍ក្រសួងទេសចរណ៍ក្រសួងទេសចរណ៍ក្រសួងទេសចរណ៍ក្រសួងទេសចរណ៍

មតិយោបល់