ព័ត៌មានជាតិ

Update៖ ម្ដាយឪពុករវល់ទទួលភ្ញៀវកម្មវិធីឡើងផ្ទះថ្មី ភ្លេចចាប់អារម្មណ៍ពីកូនថាទៅណាមកណា លុះចាប់អារម្មណ៍ហួសពេលបាត់

បន្ទាយមានជ័យ: នៅវេលាម៉ោង៣រសៀល ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ មានករណីក្មេងលង់ទឹកស្លាប់ ចំណុចក្រោយក្រុមហ៊ុនទឹកស្អាតប្រហែល៥០០ម៉ែត្រ ភូមិគោដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

សពក្មេងស្រីរងគ្រោះមានឈ្មោះ ជា ដាវរី អាយុ ៥ឆ្នាំ ម្តាយឈ្មោះ ង៉ាន់ សុជាតិ ប្តីឈ្មោះ ដុកធីតា រស់នៅភូមិគោដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
សពក្មេងប្រុសរងគ្រោះមានឈ្មោះ ត្រាំ សាន់ អាយុ ៦ឆ្នាំ ឪពុកឈ្មោះ ហេង ត្រា ម្តាយឈ្មោះ ង៉ាន់ លី រស់នៅស្រុកឯកភ្នំ ខេត្តបាត់ដំបង។

ដំណើររឿង៖ ម្តាយឪពុក សពក្មេងស្រី និងក្មេងប្រុស យំបោកខ្លួនស្ទើរគាំងបេះដូងស្លាប់ទាំងអស់គ្នា ដោយសារតែបានឃើញកូនជាទីស្រឡាញ់លង់ទឹកស្លាប់ក្នុងរណ្តៅម៉ៃខូ ពេលដែលក្រុមគ្រួសារជាប់រវល់ធ្វើពិធីឡើងផ្ទះថ្មី។
អញ្ជើញភ្ញៀវញាត្តិមិត្តជិតខាងពិសេសប្អូនបង្កើតនៅបាត់ដំបង ឲ្យចូលរួមកម្មពិធីឡើងផ្ទះថ្មីនោះផងដែរ។ លុះពេលចប់ចុងចប់ដើមហើយ ប៉ុន្តែមិនចាប់អារម្មណ៍ពីកូនបាត់ពីថ្មើរណានោះឡើយ លុះពេលភ្ញៀវចេញទៅផ្ទះវិញអស់ម្ចាស់ផ្ទះ បានយកលុយមករាប់ស្រាប់តែពេលនោះបាត់កូនទាំង ២នាក់ មិនដឹងទៅណាក៏ឆោឡោឡើងហើយដើររក ពេលដើរទៅដល់ស្រះម៉ៃខូនៅក្រោយពីផ្ទះប្រហែល ១០០ម៉ែត្រ ស្រាប់តែឃើញស្បែកជើងក្មេងទាំង២ រួចក៏ចុះរាវរកឃើញសពក្មេងទាំង ២បានបីយកមកផ្ទះដោយក្មេងទាំង ២នាក់នៅសភាពទន់នាំគ្នារលាក់ឲ្យចេញទឹកទោះបីខិតខំ រលាក់យ៉ាងណានៅមិនដឹងខ្លួនព្រោះក្មេងទាំង ២នាក់នេះ បានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។
ក្រោយពីកើតហេតុកម្លាំងអាវុធហត្ថជំនាញ ចុះមកដល់កន្លែងកើតហេតុដើម្បីធ្វើការពិនិត្យសពបញ្ជាក់ថា ជនរងគ្រោះស្លាប់ដោយលង់ទឹកពិតប្រាកដ ព្រោះឪពុកម្តាយជាប់រវល់ក្នុងពិធីឡើងផ្ទះថ្មី សពត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់