ព័ត៌មានជាតិ

ហិង្សាជាអំពើខុសច្បាប់! ប្ដីទាត់ធាក់ និងវាយប្រពន្ធ បណ្ដាលឲ្យបែកក្បាលហើមភ្នែក

កំពង់ឆ្នាំង: នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២០ វេលាម៉ោង ៧និង១០នាទី ចំណុចផ្ទះឈ្មោះ ម៉ៅ ធី ភេទស្រី អាយុ ៣៣ឆ្នាំ ស្ថិតក្នុងភូមិកន្លែងភេ ឃុំគោកបន្ទាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង កើតមានករណីហិង្សាក្នុងគ្រួសារដែលបង្កឡើងដោយឈ្មោះ សំ រិន ភេទប្រុស អាយុ ៣២ឆ្នាំ មានទីលំនៅភូមិឃុំខាងលើ បានយកជើង ដៃ ទាត់ និងវាយ ទៅលើឈ្មោះ ម៉ៅ ធី ភេទស្រី ត្រូវជាប្រពន្ធបណ្តាលឲ្យរងរបួសបែកក្បាលនិងហើមភ្នែក។ ក្រោពេលកើតហេតុសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ សំ រិន ដើម្បីកសាងសំនុំរឿងតាមនីតិវិធី៕

មតិយោបល់