ព័ត៌មានជាតិ

អត់ការងារធ្វើ នៅមិននៅដុតផ្ទះខ្លួនឯង ឆេះខ្ទេច!

ភ្នំពេញៈ បុរសម្នាក់ ផឹកស្រវឹង ដុតផ្ទះខ្លួនឯង បណ្តាលឲ្យឆេះកាលពីវេលាម៉ោង៩និង១៥នាទីយប់ ថ្ងៃទី៧ ខែមករា ឆ្នាំ២០១៨ ក្នុងភូមិថ្មគោលទី១ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។

ប្រភពពីបងប្រុសរបស់បុរសដែលដុតផ្ទះខ្លួនឯងខាងលើ បានឲ្យដឹងថា ប្អូនរបស់គាត់នេះ មានឈ្មោះ ចាន់ វណ្ណដេត ភេប្រុស អាយុ៣០ឆ្នាំ ខណៈដែលគាត់ចេញទៅទិញបារី ស្រាប់តែគេស្រែកឆោឡោថាភ្លើងឆេះតែម្តង ដោយសារតែប្អូនរបស់គាត់បានយកដេកកេះ ដុតពូកនៅខាងក្នុងផ្ទះ ផ្អើលដល់រថយន្តពន្លត់អគ្គិភ័យរបស់កងពលតូចលេខ៧០មកចំនួន៤គ្រឿង និងរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋានរាជធានីភ្នំពេញចំនួន២គ្រឿង មកធ្វើការបាញ់ទឹកពន្លត់ អស់ទឹក១គ្រឿងទើបរលត់។ ចំណែកជនដៃដល់ជាប្អូនក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានផងដែរ៕

មតិយោបល់