ព័ត៌មានជាតិ

ម៉ូតូ​សង់​សេ​១២៥ បុក​ម៉ូតូ​គុប​ជ្រុង បើក​បញ្ច្រាស់​ផ្លូវ​ពេញទំហឹង​បណ្តាលឱ្យ​របួសធ្ងន់​ស្រាល​០៣​នាក់​

​ភ្នំពេញ ៖ យុវជន ០៣​នាក់​របួសធ្ងន់ និង​ស្រាល​ក្នុង​ករណី​គ្រោះថ្នាក់ ចរាចរណ៏​មួយ ដែល បង្កឡើង​ដោយ​ម៉ួតូ​និង​ម៉ូតូ ។ គ្រោះថ្នាក់ ចរាចរណ៏​នេះ​កើតឡើង នៅ​ម៉ោង ៩​និង​៣០​នាទី យប់​ថ្ងៃ ទី​១៦ មីនា ២០១៤ តាម​បណ្តោយ​មហាវិថី ស​ហព​ន្ធ័​រុស្ស៊ី នៅមុខ​មជ្ឈមណ្ឌល កំសាន្ត​ភ្នំពេញ វ៉​តធ័​រផាក ស្ថិតនៅ សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​។​
​បើ​តាម​អ្នកឆ្លើយឆ្លង ព័ត៌មាន​កោះសន្តិភាព បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ គេ​ឃើញ​យុវជន​ពីរ​នាក់​ជិះ​ម៉ូតូ គុប​ជ្រុង ពណ៌​ទឹក ប៊ិច ពាក់​ស្លាក​លេខ ភ្នំពេញ 1V-2247 បើកបរ​តាម​មហាវិថី ស​ហព​ន្ធ័​រុស្ស៊ី ក្នុង​ទិសដៅ​ពី​លិច​ទៅ​កើត (​បញ្ច្រាស់​ផ្លូវ​) ស្រាប់តែ​មក​ដល់​កន្លែង កើតហេតុ ក៏​ត្រូវ​ម៉ូតូ​សង់​សេ​១២៥ ពាក់​ស្លាក​លេខ ភ្នំពេញ 1C-3482 បើក​ដោយ​បុរស មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់ ធ្វើដំណើរ​លើ​មហាវិថី ស​ហព​ន្ធ័​រុស្ស៊ី ក្នុង​ទិសដៅ​ពី​កើត​ទៅ​លិច បុក​ចំ​ពី​មុខ​ពេញ ទំហឹង បណ្តាលឱ្យ​អ្នកបើកបរ ម៉ូតូ​ទាំង​០២​នាក់ រងរបួស​ធ្ងន់ និង​អ្នកធ្វើដំណើរ​ជាមួយ ម៉ួតូ​គុប​ជ្រុង រង​របួសស្រាល ។​
​ក្រោយពេល​កើតហេតុ ជនរងគ្រោះ​ត្រូវ​បាន​រថយន្ត​សាមុយ ដឹកយក​ទៅ​សង្គ្រោះ រីឯ​ម៉ូតូ​ទាំ​អ​០២​គ្រឿង ត្រូវបាន​សមត្ថកិច្ច យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន ខណ្ឌ​សែន​សុខ​រងចាំ​ដោះស្រាយ​គ្នា​តាម​ក្រោយ ។​
2014-03-17_112604

2014-03-17_112520

មតិយោបល់