ព័ត៌មានជាតិ

អគ្គិភ័យឆេះរោងចក្រផលិតគ្រឿងបន្សំកាបូប និងគ្រឿងបន្សំស្បែកជើង នៅខេត្តកំពង់ស្ពឺ

កំពង់ស្ពឺៈ នៅថៃ្ងទី២៣ ខែកញ្ញា ឆ្នាំ២០២១ មានករណីអគ្គិភ័យឆេះរោងចក្រផលិតគ្រឿង បន្សំកាបូប និងគ្រឿងបន្សំស្បែកជើង ETERNAL UNION INDUSTRY (CAMBODIA)CO.,LTD. ទីតាំងស្ថិតនៅភូមិព្រៃខ្វាវ ឃុំរការកោះ ស្រុកគងពិសី ខេត្ដកំពង់ស្ពឺ ។
ករណីខាងលើនេះ មានរថយន្តសង្គ្រោះពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ ជាច្រើនគ្រឿង បានចេញប្រតិបត្ដិការ នៅគោលដៅ ដោយមានការជួយអន្ដរាគមន៍បន្ថែម ពីកងកម្លាំងនគរបាល ជាច្រើនមកពីអង្គភាពពាក់ព័ន្ធ ។

ទាក់ទងទំហំនៃការខូចខាត នៅទីតាំងរោងចក្រខាងលើ សមត្ថកិច្ចនគរបាលបានបញ្ជាក់ថា រោងចក្រមានអគារចំនួន០៣ខ្នង អគ្គិភ័យ បានឆេះបំផ្លាញអស់០១ខ្នង និងបានឆេះរាលដាលឆ្លងទៅអគារទី០២ ប៉ុន្តែដោយសារតែមានការជួយ អន្ដរាគមន៍ ពីរថយន្ដសង្រ្គោះ ពន្លត់អគ្គិភ័យបានធ្វើឱ្យអគ្គិភ័យថមថយ មិនបានបំផ្លាញអគារទី០២ ទាំងស្រុងនោះទេ ។ រីឯការខូចខាតរួមមានសម្ភារៈនៅក្នុងអគារទី ០១ ឆេះទាំងស្រុង (កាវ ស្បែក ស្នោ និងសម្ភារៈវត្ថុធាតុដើមប្រភេទជ័រ) ៕

មតិយោបល់