ព័ត៌មានសុខភាព

អាថ៌កំបាំងថែរក្សាស្បែកឲ្យភ្លឺរលោង ដោយមិនអស់លុយ

ជាទូទៅនៅពេលដែលអ្នកទទួលទានផ្លែក្រូច ច្បាស់ជាបកសម្បកចោះចោលជាពុំខាន ព្រោះមិនដឹងពីគុណតម្លៃរបស់វា។ ក៏ប៉ុន្តែសម្បកក្រូចមិនទាន់អស់តម្លៃត្រឹមនេះទេ វាមានសមត្ថភាពអាចជួយថែរក្សាផ្ទៃមុខឲ្យស្រស់ផូរផង់ ដោយសារតែវីតាមីន C ដ៏សម្បូរបែប។

វីតាមីន C នេះត្រូវបានគេរកឃើញថា អាចជួយកាត់បន្ថយស្នាមអុជខ្មៅ ស្លាកស្នាមបន្សល់ពីការកើតមុន និងស្បែកខ្មៅស្រអាប់ ឲ្យភ្លឺថ្លាឡើងវិញយ៉ាងឆាប់បំផុត។ ខាងក្រោមនេះគឺជារបៀបប្រើប្រាស់សំបកក្រូចពណ៌លឿង ដើម្បីថែរក្សាផ្ទៃមុខឲ្យភ្លឺរលោងស្អាត៖

១.យកសំបកក្រូចពណ៌លឿងទៅហាលថ្ងៃឲ្យស្ងួត រួចកិនជាម្សៅ។
២.ប្រើម្សៅសំបកក្រូចពណ៌លឿង កន្លះស្លាបព្រាកាហ្វេ លាយជាមួយនឹងសាច់ប្រទាលកន្ទុកក្រពើ ១ស្លាបព្រាបាយ។
៣.លាយឲ្យម៉ត់ចូលគ្នាក្លាយជាល្បាយសាច់មួយ ទើបលាបនៅលើផ្ទៃមុខ។
៤.រង់ចាំឲ្យល្បាយនេះធ្វើសកម្មភាពជ្រាបចូលផ្ទៃស្បែក ១០ទៅ ១៥នាទី។
៥.ចុងក្រោយត្រូវលាងសម្អាតដោយប្រើប្រាស់ទឹកក្តៅឧណ្ឌៗ ។

អ្នកត្រូវអនុវត្តជារៀងរាល់ពេលល្ងាចយ៉ាងហោចណាស់ ២ដងក្នុងមួយសប្តាហ៍ ផ្ទៃមុខរបស់អ្នកដែលធ្លាប់តែមានភាពអាប់មើលមិនយល់ នឹងប្រែក្លាយមកជាភ្លឺថ្លាគួរឲ្យចង់ស្ទាបអង្អែលបំផុត៕

ប្រភព៖ boldsky

មតិយោបល់