ភ្នំពេញៈ ជនជាតិចិនប្រុសស្រី២នាក់ ត្រូវបានចោរឆក់យកទូរសព្ទដៃ ម៉ាកiphone7plus បានសម្រេចរួចគេចខ្លួន ដោយសុវត្ថិភាព ខណៈដែលជនជាតិចិនទាំង២នាក់នោះ ឈរឆែកមើលផែនទី។
ករណីនេះបានកើតឡើង កាលពីវេលាម៉ោង១១និងព្រឹក៤៥នាទីព្រឹក ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៨ ស្ថិតនៅមុខសារមន្ទីរប្រវត្តិសាស្រ្តគុកទួលស្លែង សង្កាត់បឹងកេងកង៣ ខណ្ឌចំការមន រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះ បានដើរបណ្តើរគ្នាពេល ដើរជិតមកដល់សារមន្ទីរគុកទួលស្លែង ក៏បានឈប់ចុចទូរសព្ទដៃម៉ាក iphone7plus ដើម្បីឆែករកមើលផែនទី ស្រាប់តែលេចមុខជនសង្ស័យ២នាក់ ជិះម៉ូតូមិនចាំម៉ាក ធ្វើសកម្មភាពឆក់ទូរសព្ទនោះតែម្តង រួចគេចខ្លួនបាត់ស្រមោល។
សូមបញ្ជាក់ថា ភាពអសកម្មនេះតែងតែលិចឮថា ចោរឆក់ជនបរទេស ក្នុង១ថ្ងៃ៣ដងក៏មានដែរ ហើយនៅទីតាំងខាងលើនេះជាកន្លែងសម្បូរទៅដោយភ្ញៀវទេសចរណ៍ បែរជាកើតឡើងញឹកញាប់ នៃសកម្មភាពឆក់ទាំងស្ត្រីខ្មែរទាំងស្ត្រីបរទេស គោលដៅគឺចាំឆក់ជនបរទេសតែម្តង ឲ្យតែមកថ្មីមើលនាយមើលអាយ។
ក្រោយកើតហេតុ ជនរងគ្រោះទាំងពីនាក់បាននាំគ្នា ទៅកាន់ប៉ុស្តិ៍នគរបាល ដើម្បីដាក់ពាក្យបណ្តឹង ក្រែងសមត្ថកិច្ចធ្វើការស្រាវជ្រាវ កំណត់មុខសញ្ញាតាមចាប់ជនសង្ស័យ មកផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕
https://youtu.be/uFyTciIWhno
មតិយោបល់