ព័ត៌មានជាតិ

ស្កុបពីបុករថយន្ដហ្វតរ៉េនជឺ ដួលរងរបួសធ្ងន់ខ្លួនឯង!

ភ្នំពេញ: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងម៉ូតូស្កុបពីបុករថយន្តហ្វតរ៉េនជឺ ពណ៌ស ពេញទំហឹង បណ្តាលឲ្យម្ចាស់ម៉ូតូរងរបួសធ្ងន់។

ហេតុការណ៍កើតឡើងនៅវេលាម៉ោង១០និង៤០នាទី ព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៨ នៅ​ត្រង់ចំណុចស្តុបបូកគោ ស្ថិតតាមបណ្ដោយមហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែក ខណ្ឌចម្ការមន រាជធានីភ្នំពេញ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុវាស់វែងដើម្បីដោះស្រាយទៅតាមនីតិវិធីច្បាប់៕

មតិយោបល់