ព័ត៌មានជាតិ

អាសូរណាស់! ក្មេងអាយុ៩ឆ្នាំ ទៅមើលគោចុះលេងទឹកស្រះ លង់ស្លាប់ទាំងវ័យក្មេង!

ព្រះសីហនុ: មានករណីក្មេងប្រុស អាយុ៩ឆ្នាំ ម្នាក់ បានទៅមើលគោ រួចចុះលេងទឹកស្រះ បណ្តាលឲ្យលង់ស្លាប់យ៉ាងអាណោចអាធ័ម​បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៣និង២០នាទី រសៀលថ្ងៃទី៧ ខែមករា ឆ្នាំ២០១៨ ភូមិស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។

សាកសពក្មេងប្រុសរងគ្រោះមានឈ្មោះ ប្រុស សុខជា អាយុ៩ឆ្នាំ ស្នាក់នៅភូមិខាងលើ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះមកធ្វើកោសល្យវិច័យទៅលើសពជនរងគ្រោះ និងប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់