ព័ត៌មានជាតិ

​អ្នកបកប្រែភាសាចិននិងបក្ខពួក ឆក់កាបូបជនជាតិចិន រត់គេចមិនរួចជាប់ខ្នោះ!

ព្រះសីហនុៈ កាលពីវេលាម៉ោង៣និង៣០នាទីទៀបភ្លឺ ថ្ងៃទី​១៧ ខែធ្នូ ឆ្នាំ២០១៨ មានករណី​​អំពើលួចមានស្ថានទម្ងន់ទោស​(​ឆក់កាបូបជនជាតិចិន​)នៅ​ផ្លូវកែង​ប៉ុស្តិ៍នគរបាលទេសចរណ៍ អូរឈើទាល ក្រុមទី១៤ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ​។

ជនសង្ស័យចំនួន​២នាក់៖ ទី១​ឈ្មោះ កែវ វ៉ែន ភេទប្រុស អាយុ​១៩ឆ្នាំ មុខរបរ អ្នកបកប្រែភាសាចិន មានទីលំនៅ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ​(​ជនដៃដល់បើកម៉ូតូ​)។ និងទី២​ឈ្មោះ ង៉ែត ហុល ភេទប្រុស អាយុ​១៩ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិភ្នំលាវ ឃុំដំណាក់ចង្អើរ ខេត្តកំពត​​(​ជនដៃដល់ជិះពីក្រោយឆក់​)។
ចំណែក​ជនរងគ្រោះជាជនជាតិចិន ភេទស្រី មិនទាន់មកដាក់ពាក្យបណ្តឹង​។
សម្ភារៈបាត់បង់៖ កាបូបស្ពាយចំហៀង​១​ ពណ៌ខ្មៅ, កាបូបដៃ​១ ពណ៌ខ្មៅ,​លុយដុល្លារ​៣២៣ដុល្លារ,លុយខ្មែរ ៦,៥០០រៀល​,អត្តសញ្ញាណប័ណ្ណចិន​១​និងកាត​២សន្លឹក ,​ខ្សែអង្កាំ​១ខ្សែ​។

វត្ថុតាងចាប់យកបាន៖ កាបូបស្ពាយចំហៀង​​១ ពណ៌ខ្មៅ,កាបូបដៃ​១ពណ៌ខ្មៅ, លុយដុល្លារ​៣២៣ដុល្លារ,​លុយខ្មែរ ៦,៥០០រៀល, អត្តសញ្ញាណប័ណ្ណចិន ​១​និងកាត​២សន្លឹក, ខ្សែអង្កាំ​​១ខ្សែ និងម៉ូតូ​​១គ្រឿង ម៉ាក អ៊ិចស៊ិចទ័រ ស៊េរីឆ្នាំ២០១៥ ពណ៌ខៀវ គ្មានស្លាកលេខ៕

ចំពោះករណីនេះ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ៕

មតិយោបល់