(ភ្នំពេញ)៖ ក្រោយពីអនុវត្តន៍ តាមគោលនយោបាយ របស់រដ្ឋាភិបាល ទាំង ៩ចំណុច លោក ឯក ឃុនដេឿន អភិបាលខណ្ឌទួលគោក នៅរសៀលម៉ោង៣:៣០នាទី ថ្ងៃទី១០ មេសា ២០១៦ បានចាត់តាំងឱ្យលោក សាំង សុភ:វិចិត្រ អភិបាលរង ដឹកនាំកម្លាំងប្រជាការពារ ចុះបង្ក្រាបទីតាំងបើកហ្គេមមួយកន្លែង នៅសង្កាត់ផ្សារដេប៉ូទី៣ ហើយទីតាំងនេះ ត្រូវបានគេចាត់ទុកថា បើកដំណើរការយូរមកហើយ ប៉ុន្តែវិធានការហាក់មិនរាងចាល ។
សូមបញ្ជាក់ កន្លងមក មន្ត្រីខណ្ឌទួលគោក បានចុះចាប់ល្បែងជាបន្តរបន្ទាប់ មិនថាល្បែងតូចតាច ឬធំដុំ។ ហើយវិធានការនេះ អាជា្ញធតែងតែអនុវត្តន៍ជាភ្លៀងរលឹម ដើម្បីផ្តល់ក្តីសង្ឃឹម ជូនប្រជាពលរដ្ឋក្នុងតំបន់ ។
អាជា្ញធបាននិយាយថា ករណី ចុះបង្ក្រាបកន្លែងបើកទូរហ្គែមបាញ់ត្រី ចំនួន ២គ្រឿងនេះ បានធ្វើឡើងនៅចំណុចផ្ទះលេខ ៥៤ ផ្លូវ១១២ ភូមិ៤ សង្កាត់ផ្សារដេប៉ូទី៣ ។ ហើយទីតាំងនេះត្រូវបានអាជា្ញធ ចុះចាប់ជាលើកទី៣ ឬទី៤ ទៅហើយ ប៉ុន្តែម្ចាស់ទីតាំងហាក់បំពានច្បាប់ ៕
មតិយោបល់