ព័ត៌មានជាតិ

លិចទូកដរចម្លងអ្នកដំណើរ នៅស្រុកល្វាឯម សមត្ថកិច្ចរកឃើញ ម៉ូតូ ០៣គ្រឿងទៀត

ភ្នំពេញៈ ហេតុការណ៍លិចទូកដរ នៅកំពង់ចម្លង ស្ថិតភូមិកោះកែវ ឃំុកោះកែវ ស្រុកល្វាឯម ខេត្តកណ្ដាល កាលពីថ្ងៃទី០៨ ខែមិថុនាកន្លងទៅ នៅពេលនេះ សមត្ថកិច្ច បានរកឃើញម៉ូតចំនួន ០៣គ្រឿងដែលបានលិចនៅថ្ងៃនោះហើយ។

បើតាមអធិការនគរបាលស្រុកល្វាឯម បានឲ្យដឹងនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៦នេះថា គិតមកដល់ម៉ោង១១ព្រឹក នៅចំណុចកំពង់ទូកដរលិចសមត្ថកិច្ច បានសហជាមួយម្ចាស់ទូកដរ អូសខ្សែ រកម៉ូតូឃើញ បាន០៣គ្រឿងទៀត។

ជាលទ្ធផលសរុបគឺបានរកឃើញ សាកសពគ្រប់ចំនួន០២នាក់-ម៉ូតូ០៤គ្រឿងគ្រប់ចំនួន ចំណែកទូកដរ ប្រគល់ជូនម្ចាស់ ស្ដារយកបង្ហើយដោខ្លួនឯង។ ពាក់ព័ន្ធនឹងករណីនេះ សមត្ថកិច្ច បានបញ្ចប់កិច្ចប្រតិបត្តិការ ជួយសង្គ្រោះប្រជាពលរដ្ឋ ទទួលរងគ្រោះដោយគ្រោះ ធម្មជាតិ ភ្លៀង មានលាយ ខ្យល់កន្ត្រាក់ បណ្ដាលឲ្យមានការបាត់បង់ជីវិតមនុស្សនិងខូចខាតទ្រព្យសម្បត្តិ។

សូមបញ្ជាក់ផងដែរថា ហេតុការណ៍លិចទូកដរចម្លងអ្នកដំណើរមួយ បានបានកើតឡើងកាលពី វេលាម៉ោង១៣និង៣០នាទី នៅថ្ងៃទី០៨ ខែមិថុនា នៅកំពង់ចម្លងកោះកែវ ជ្រោយដង ដោយបានដឹកអ្នកដំណើរពីចំណុចកំពង់ កោះកែវ ឆ្លងទន្លេទៅ ចំណុចភូមិជ្រោយដង ឃុំសំរោងធំ ស្រុកកៀនស្វាយ ដែលមានអ្នកធ្វើដំណើរ សរុប០៨នាក់ ស្រី៦នាក់ រៀបចេញដំណើរមេឃ ងងិត រលឹមតិចៗ ហើយ ទូកថយចេញេពីខាងបានប្រហែល៣០ម ស្រាប់តែធ្លាក់ភ្លៀងខ្យល់ខ្លាំងបក់មកដល់បង្កឲមានរលកធំៗបោកមកលើទូកក្នុងពេលនោះ ក្រឡាប់លិចតែម្តង។

ភ្លាមនោះអ្នកដំណើរបានហែលរួចខ្លួចំនួន០៦ នាក់ ប្រុស ២នាក់ ស្រី៤ បាត់ខ្លួន២នាក់ រកឃើញសាកសពម្នាក់ នៅសល់ម្នាក់ ក្មេងស្រីម្នាក់ និងបុរសចំណាស់ម្នាក់ សម្ថកិច្ច កំពុងតាមរក ។

ករណី លិចទូកដរ នៅកំពង់ចម្លង (កោះកែវ ជ្រោយដង) ស្ថិតនៅភូមិកោះកែវក្រោមឃុំកោះកែវ ស្រុកល្វាឯម ខេត្តកណ្តាលនោះ នៅពេលនេះ អត្តសញ្ញាណទាំងជនរងគ្រោះ ម្ចាស់ទូកដរ និងទាំងសម្ភារៈបាត់បង់ ត្រូវបានសមត្ថកិច្ចបញ្ជាក់ឲ្យដឹងហើយ។

អ្នករងគ្រោះដែលស្ថិតក្នុងហេតុការណ៍នោះ ទី១ ឈ្មោះ ឈឺន កូ ភេទប្រុស អាយុ ៦១ ឆ្នាំ ជាតិ ខ្មែរមុខរបរ កសិករ, ទី២ ណា យូសៀក ភេទស្រី អាយុ ២ឆ្នាំ ជាតិ ខ្មែរ។ ទីលំនៅសព្វថ្ងៃភូមិកោះកែវក្រោម ឃុំកោះែកវ ស្រុកល្វាឯមខេត្តកណ្តាល។ (ស្លាប់)រកសពមិនទាន់ឃើញ។
ចំណែកម្ចាស់ទូកដរឈ្មោះ ស៊ុន ថៃ ភេទ ប្រុស អាយុ ៦៨ ជាតិខ្មែរទីលំនៅសព្វថ្ងៃភូមិជ្រោយពិសី ឃុំទឹកឃ្លាំង ស្រុកល្វាឯម កណ្តាល។ អ្នកបើកបរទូក ឈ្មោះ ស៊ុន គីមលី ភេទប្រុស អាយុ ៣២ ឆ្នាំ ជាតិខ្មែរទីលំនៅភូមិកោះកែវលើ ឃុំកោះកែវ ស្រុកល្វាឯម ខេត្តកណ្តាល បានរត់គេចខ្លួន។

សម្ភារៈបាត់បង់នៅក្នុងហេតុការណ៍នោះ គឺរួមមាន ម៉ូតូC១២៥ ស៊េរី ២០១៥ ចំនួន ១គ្រឿង ,ម៉ូតូ C១២៥ស៊េរី២០១២. ចំនួន១គ្រឿង។ ម៉ូតូ គុបជ្រុង C៩០ ១គ្រឿង។ ម៉ូតូC១២៥ស៊េរី ២០១៣ ចំនួន១គ្រឿង, ទូរសព្ទ័ ចំនួន០៥ គ្រឿង, ប្រាក់ ៧០០ដុល្លារ និងប្រាក់ ៥២០០០០រៀលនិងឯកសារមួយចំនួន ។

តាមសេចក្តីរាយការណ៍ពីសមត្ថកិច្ចស្រុកល្វាឯមបានឲដឹងថា ទូកដដែលិចនោះនៅមិនទាន់ស្រង់នៅឡើយទេដោយសារមានខ្យល់បោកបក់រលកខ្លាំងពេក៕

13406728_1633833806877590_5000316194849103003_n13413007_1633833493544288_3723214851058564903_n13418945_1633833293544308_1577059465501027896_n

មតិយោបល់