ភ្នំពេញៈ កម្លាំងសមត្ថកិច្ចចម្រុះខណ្ឌសែនសុខ បានរងរបួសប៉ោងមុខមាត់ចំនួន៤នាក់ ខណៈដែលបានដាក់គោលដៅត្រួតពិនិត្យជាតិស្រវឹង និងពង្រឹងច្បាប់ចរាចរណ៍ក្នុងពេលរាត្រី ត្រូវបានក្មេងទំនើងមួយក្រុមវាយ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០និង៥០នាទីយប់ថ្ងៃទី៨ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅចំណុចមុខការ៉ាស់សាំងតេលា តាមបណ្តោយផ្លូវ១៩៨៦ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
តាមសម្តីសមត្ថកិច្ចបានប្រាប់ឲ្យដឹងថា កម្លាំងចម្រុះខណ្ឌសែនសុខដឹកនាំដោយ លោកអធិការរង ខណ្ឌ បានដឹកកម្លាំងចម្រុះដាក់គោលដៅត្រួតពិនិត្យជាតិស្រវឹង និងពង្រឹងច្បាប់ចរាចរណ៍ក្នុងពេលរាត្រី ដើម្បីទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ ស្រាប់តែលេចមុខក្មេងទំនើងម្នាក់ ជិះម៉ូតូមួយគ្រឿងម៉ាកឌ្រីមសង់ស៊េរី០១៨ ពណ៌ខ្មៅ គ្មានស្លាកលេខត្រូវបានកម្លាំងហៅឲ្យឈប់ដើម្បីត្រួតពិនិត្យនិងសួររកឯកសារដែលពាក់ពន្ធ័នឹងម៉ូតូ ដោយមានបញ្ជាពីថ្នាក់លើឲ្យមានរឹត បន្តឹងផ្នែកចរាចរណ៍ផងនោះ កម្លាំងសមត្ថកិច្ចបម្រុងលើកម៉ូតូដាក់លើរថយន្តដើម្បីយកមករក្សាទុកនៅអធិការខណ្ឌបណ្តោះអាសន្ន ស្រាប់តែជនដៃដល់ខាងលើបានខលទូរសព្ទហៅបក្ខពួក៧នាក់ ជិះម៉ូតូជាច្រើនគ្រឿងមកបម្រុងជួយដណ្តើមយកម៉ូតូទៅវិញ ខណៈនោះកម្លាំងសមត្ថកិច្ចមិនឲ្យ ធ្វើឲ្យមានផ្ទុះហិង្សាដាក់គ្នា និងបានប្រតាយប្រតប់ទាញកាំភ្លើងពីសមត្ថកិច្ចបណ្តាលដាច់ខ្សែកាំភ្លើងម្ខាង ភ្លាមនោះសមត្ថកិច្ចក៏ទាញយកមកវិញកំុអីមិនដឹងជាយ៉ាងណានោះទេ ហើយក៏មានកាប្រតាយប្រតប់គ្នាមួយប្រាវ បណ្តាលកម្លាំងសមត្ថកិច្ចចរាចរណ៍ខណ្ឌម្នាក់រងរបួសមុខ និងកម្លាំងអន្តរាគមន៍ខណ្ឌ២នាក់រងបួសប៉ោងមុខប៉ោងមាត់ និងកម្លាំងប៉ុស្តិ៍ភ្នំពេញថ្មី រងបួសមុខដូចគ្នាដែរ។ ចំណែកជនដៃដល់រងរបួសក្បាលហូរឈាមស្រោចពេញខ្លន និងបានឃាត់ខ្លួន បានមនុស្សចំនួន៤នាក់នៅនឹងកន្លែងកើតហេតុ។ ចំណែកបក្ខពួក៣នាក់ទៀត បាននាំគ្នាឡើងជិះម៉ូតូគេចខ្លួនបាត់ស្រមោល។
បច្ចុប្បន្ន ជនដៃដល់ទាំង៤នាក់ត្រូវបានកម្លាំងសមត្ថកិច្ចបញ្ជូនខ្លួនមកកាន់អធិការដ្ឋានខណ្ឌសែនសុខសួរនាំបន្តនិងចាត់កាទៅតាមនិតិវិធីច្បាប់៕
https://youtu.be/W8Bpd9TFlsk
https://youtu.be/xbjEuvg0ZkE
មតិយោបល់