កណ្តាលៈ ករណីហិង្សាមួយបានកើតឡើង រវាងមិត្តភក្តិ និងមិត្តភក្តិ ខណៈដែលផឹកស៊ីជុំគ្នា ខឹងអត់ជល់កែវ ហើយជេរដៀមដាម ស្ទុះទៅវាយជាច្រើនដៃ បណ្តាលឲ្យរងរបួសជាច្រើនកន្លែង។
ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃច័ន្ទ ៧រោចបុស្ស ឆ្នាំរកា ព.ស២៥៦១ ត្រូវនិងថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង៧យប់ នៅចំណុច ភូមិព្រែកសំរោង២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។
លោកវរសេនីយ៍ ស កែវ ពិសិដ្ឋ អធិការក្រុងតាខ្មៅ បននប្រាប់ឲ្យដឹងថា ជនរងគ្រោះឈ្មោះ ជុំ ចាន់ ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិលេខ១ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល មុខរបរ នគរបាល។ ជនល្មើស២នាក់ ទី១ឈ្មោះ ភួង សុភាព ភេទប្រុស អាយុ៣៧ឆ្នាំ ទីលំនៅ ស្នាក់នៅភូមិព្រែកសំរោង២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ ចិញ្ចឹមត្រចៀកកាំ(ឃាត់ខ្លួន) និងទី២-ឈ្មោះ ភួង សុភ័ក្ត ភេទប្រុស អាយុ៣៩ឆ្នាំ មននទីលំនៅភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ រត់តាក់ស៊ី(គេចខ្លួន)។
លោកអធិការបញ្ជាក់ថា នៅមុនពេលកើតហេតុ ជនរងគ្រោះ និងជនល្មើសរួមទាំងមិត្តភក្តិបាននាំគ្នាផឹកស៊ីនៅកន្លែងកើតហេតុខាងលើ ហើយក្នុងពេលផឹកស៊ីនោះជនល្មើសឈ្មោះ ភួង សុភាព បានទៅជល់កែវជាមួយជនរងគ្រោះ តែជនរងគ្រោះមិនបានជល់កែវ ជាមួយទេ ធ្វើឲ្យជនល្មើសខឹងក៏បាននិយាយដៀមដាមទាក់ពាក្យសម្តីគ្នាពេលនោះជនរងគ្រោះ ឃើញសភាពមិនស្រួលក៏បានដើរចេញពីតុទៅយក ម៉ូតូបម្រុងជិះចេញស្រាប់តែជនល្មើសទាំង២នាក់ បានស្ទុះទៅវាយលើជនរងគ្រោះជាច្រើនដៃបណ្តាល ឲ្យរងរបួសត្រង់ខ្នងនិងក្បាលខាងក្រោយ បន្ទាប់ មកត្រូវបានអ្នកផឹកស៊ីជាមួយឃាត់បំបែកចេញទៅ ហើយជនរងគ្រោះបានប្តឹងឲ្យសមត្ថកិច្ចចុះអន្តរាគមន៍ឃាត់ខ្លួនជនល្មើសឈ្មោះភួង សុភាព មកសាកសួរនៅប៉ុស្តិ៍ ចំណែកឯបក្ខពួកម្នាក់ទៀតបានគេចខ្លួនបាត់តែម្តង។ នៅចំពោះមុសមត្ថកិច្ចជនល្មើស ឈ្មោះភួងសុភាព បានឆ្លើយសារភាពថាខ្លួន និងប្អូន របស់ខ្លួនពិតជាបានវាយទៅលើជនរងគ្រោះពិតប្រាកដមែនដោយសារតែខឹងនិងជនរងគ្រោះជេរដៀលមកលើខ្លួន៕
មតិយោបល់