ព័ត៌មានជាតិ

ជិះម៉ូតូបុកគោយន្តកន្ត្រៃ ស្លាប់២នាក់ឪពុកកូន នៅព្រះវិហារ!

ព្រះវិហារ: លោកវរសេនីយ៍ទោ ឈួ ម៉ាឌី អធិការស្រុកឆែប បានប្រាប់ Post News ថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងម៉ូតូបុកគោយន្តកន្រ្តៃ បណ្តាលឲ្យស្លាប់ឪពុកនិងកូនស្រីនៅនឹងកន្លែង។

ហេតុការណ៍កើតឡើងនៅវេលាម៉ោង៩និង៥នាទីព្រឹក ថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៨ នៅចំណុចភូមិឆែបសរ ឃុំឆែប១ ស្រុកឆែប ខេត្តព្រះវិហារ។

ជនរងគ្រោះមានឈ្មោះ កែវ គុយ ភេទប្រុស អាយុ២៤ឆ្នាំ និងកូនស្រីឈ្មោះ គុយ នីសា អាយុ៣ឆ្នាំ រស់នៅភូមិសាឯម ឃុំសង្កែ១ ស្រុកឆែប ខេត្តព្រះវិហារ ជិះម៉ូតូម៉ាក ហុងដា សេ១២៥ ស៊េរី០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1AM-1881។
ចំណែកម្ចាស់គោយន្តកន្ត្រៃមានឈ្មោះ អៀម អ៊ិត ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិកឡោក ឃុំសង្កែ២ ស្រុកឆែប ខេត្តព្រះវិហារ(គ្មានរបួស)។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែអកើតហេតុ ធ្វើការវាស់វែងនិងនាំយកម៉ូតូ និងគោយន្ត មករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីរង់ចាំការដោះស្រាយតាមផ្លូវច្បាប់៕

មតិយោបល់