ព័ត៌មានជាតិ

បន្សល់ទុកតែសាកសព ចំណែករថយន្តបង្កបើកគេចបាត់នៅស្រុកលំផាត់

រតនគិរីៈ ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩ នៅវេលាម៉ោង៥និង00នាទីព្រឹក នៅលើផ្លូវជាតិលេខ៧៦ ចំណុចអូរកាន់លឿង ចន្លោះមង្គោលគីឡូម៉ែត្រ២៣៨ -២៣៩ ស្ថិតក្នុងភូមិថ្មី ឃុំជ័យឧត្តម ស្រុកលំផាត់ ខេត្តរនតគិរី មានករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តបុកមនុស្សជាជនអាណាថាសិត្តិមិនគ្រប់ ស្លាប់ម្នាក់
-ជនរងគ្រោះ(មិនស្គាល់អត្តសញ្ញាណ) ភេទប្រុស ប្រហែល អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ។
តាមការសន្និដ្ឋានរបស់ជំនាញថា ជនរងគ្រោះអង្គុយលើផ្លូវជាតិ៧៦មានរថយន្តមកពីត្បូងទៅជើងបុកតែម្តង បន្សល់ទុកសាក់សពនៅនិងកន្លែងកើតហេតុ រឺឯរថយន្តបង្កបានបើករត់កិច្ចខ្លួនបាត់។

ក្រោយទទួលព័ត៌មានពីប្រជាពលរដ្ឋរាយការណ៍តាមរយះទូរស័ព្ទរួចមក លោកអធិការ បានដឹកនាំអធិការរងទទួលជំនាញ លោកនាយ នាយរងផ្នែកជំនាញ លោកមេឃុំ លោកនាយប៉ុស្តិ៍រដ្ឋបាលឃុំ និងលោកមេភូមិថ្មី ដោយមានការសម្របសំរួលពីលោក រ៉ា បូរ៉ាន់ឌី ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តរតនគិរី។
បានចុះដល់កន្លែងកើតហេតុ ត្រួតពិនិត្យសាក់សព។
ដោយបានធ្វើកំណត់ហេតុប្រគល់សាកសពជូនអាជ្ញាធរឃុំជ័យឧត្តមយកទៅបូជាសពតាមប្រពៃណៃ។
ក្នុងករណីនេះជំនាញអធិការស្រុកកំពុងស្រាវជ្រាវរករថយន្តបង្កហេតុ ដើម្បីបន្តតាមនិតិវិធី៕

 

មតិយោបល់