ភ្នំពេញៈ ស្រ្តីម្នាក់មានមានផ្ទៃពោះគ្រប់ខែ ហើយខណៈដែលប្ដីចេញទៅធ្វើការសំណង់បាត់ ស្រាប់តែនាងឈឺពោះសម្រាលកូនតែម្នាក់ឯង នៅក្នុងបន្ទប់ផ្ទះជួល ដោយគ្មានអ្នកដឹងនោះឡើយ ពេលនោះក្រោយពេលបានឮទារកយំអ្នកជិតខាងមានការសង្ស័យបានបើកទ្វារមើលបានឃើញនាងមានសុខភាពខ្សោយខ្លាំងណាស់ទៅហើយ ព្រមទាំងធ្លាក់ឈាមទៀតផង ក៏ហៅរថយន្តសង្គ្រោះបន្ទាន់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកយកទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះបន្ទាន់ភ្លាមៗដែរ។
ហេតុការណ៍ខាងលើនោះបានកើតឡើងកាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី៩ ខែមករា ឆ្នាំ២០១៨ នៅក្នុងបន្ទប់ផ្ទះជួលក្នុងភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ស្រ្តីម្នាក់នេះមានឈ្មោះលីន នី អាយុ២០ឆ្នាំ មានស្រុកកំណើតនៅក្នុងភូមិស្លារ ឃុំស្លារ ស្រុកសំរោងង ខេត្តតាកែវ។ ចំណែកប្ដីឈ្មោះស៊ី រ៉េន អាយុ២៤ឆ្នាំ មុខរបរកម្មករសំណង់។
តាកប្រភព័ត៌មានបានឲ្យដឹងថា នៅវេលាព្រឹកថ្ងៃកើតហេតុ បុរសជាប្ដី បានចេញទៅធ្វើការសំណង់បាត់ដោយបានទុកឲ្យនាងជាប្រពន្ធនៅក្នុងបន្ទប់ផ្ទះជួលខាងលើតែម្នាក់ឯង ខណៈនោះនាងបាន ឈឺពោះនិងសម្រាលបានកូនតែម្នាក់ឯង ដោយមិនមាននរណាបានដឹងឡើយ។ លុះក្រោយមកបន្ទាប់ពីបានឮសម្លេងកូនរបស់នាងយំ ដោយសង្ស័យអ្នកជិតខាងបាននាំគ្នាទៅបើកទ្វារបន្ទប់មើលឃើញនាងសម្រាលកូនប្រុសម្នាក់រួចទៅហើយ ហើយក៏មានសុខភាពខ្សោយថែមទៀតផង បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយប្រជាពលរដ្ឋបានហៅរថយន្ត សង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ដឹកយកទៅសង្គ្រោះបន្ទាន់ភ្លាមៗដែរ។
ប្រភពខាងលើបានបន្តទៀតថា គ្រួសារមួយនេះទើបចូលទៅស្នាក់នៅក្នុងបន្ទប់ជួលខាងលើបានរយៈពេល១អាទិត្យតែប៉ុណ្ណោះ ហើយ ក្រោយពេលមានការភ្ញាក់ផ្អើលជាង១ម៉ោងទើបបុរសជាប្ដីបានទៅដល់ ប៉ុន្តែពេលសួរនាំមិនបាន សាច់ការអ្វីឡើយព្រោះសូម្បីតែឈ្មោះប្រពន្ធរបស់ខ្លួនក៏មិនបានស្គាល់ផង ដោយពួកគេយកគ្នាជាប្ដីប្រពន្ធនេះបានរៀបការត្រឹមត្រូវ ដែរឬអត់នោះឡើយ។ ចំណែកកូនប្រុសដែលទើបនិងកើតនេះ ត្រូវបានបុរសនោះប្រកាសរកអ្នកជួយចិញ្ចឹម ដោយរូបគេនិយាយថា ខ្លួនគ្មានលទ្ធភាពចិញ្ចឹមនោះឡើយ៕
https://youtu.be/lmnbFjh2k5s
មតិយោបល់