ព័ត៌មានជាតិ

ម៉ូតូ០២គ្រឿងបុកគ្នាពេញទំហឹង​ បណ្តាលឲ្យមនុស្ស២នាក់ ស្លាប់និងរងរបួសធ្ងន់

កោះកុង: យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កាលពីថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២២ នៅវេលាម៉ោង ២៣និង៣០នាទី លើផ្លូវកៅស៊ូ ចំណុចមុខផ្ទះ៩៩ ស្ថិតក្នុងភូមិថ្មសឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូនិងម៉ូតូបណ្តាលឲ្យមនុស្សស្លាប់ម្នាក់ និងរងរបូសធ្ងន់ម្នាក់ ។

យោងតាមរបាយការណ៍របស់ នគរបាលស្រុកបូទុមសាគរ បានឲ្យដឹងថា គ្រោះថ្នាក់បង្ករឡើងដោយម៉ូតូ០១គ្រឿងម៉ាកហុងដា សង់125 ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ស្ពឺ1R1048បើកបរទិសដៅពីកើតទៅលិច មកដល់ចំណុចកើតហេតុ ក៏បានបុកម៉ូតូ០១គ្រឿង ម៉ាក ហុងដា សង់125 ពណ៌ ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1F6205 (ទិសដៅផ្ទុយគ្នា) ។ មូលហេតុ អ្នកបើកបរម៉ូតូបង្កប្រើប្រាស់ល្បឿន ហើយមិនប្រកាន់ស្តាំ ហើយអ្នកបើកបរម៉ូតូបង្កឈ្មោះ ខន សាម៉ាត ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិតានូន ឃុំតានូន ស្រុកបូទុមសាគរ ខេត្តកោះកុង (របួសធ្ងន់) ។ ​អ្នកបើកបរម៉ូតូរងគ្រោះ ឈ្មោះ អឿ រីណា ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិថ្មស ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង(ស្លាប់នៅកន្លែងកើតហេតុ) សពជនរងគ្រោះនគរបាល បានប្រគល់ឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណីជនបង្ក (រងរបួសធ្ងន់) បានបញ្ជូនទៅមន្ទីរពេទ្យ ។

បច្ចុប្បន្ន ម៉ូតូទាំងពីរគ្រឿង សមត្ថកិច្ចយកមករក្សាទុក នៅប៉ុស្តិ៍រដ្ថបាលឃុំថ្មស ដើម្បីរង់ចាំការដោះស្រាយ តាមនិតិវិធីច្បាប់ ៕

មតិយោបល់